• ចេញហើយ! អនុក្រឹត្យ​ស្តីពី ថ្ងៃឈប់សំរាក របស់​មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០១៩

    យោងតាម​អនុក្រឹត្យ​ ស្ដីពី ​ប្រតិទិន​ឈប់​សម្រាក​ការងារ​របស់​មន្ត្រី​រាជការ និយោជិត កម្មករ ប្រចាំ​ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៩ ​មន្ត្រី​រាជការ និយោជិក​ កម្មករ ​ គ្រប់​សហគ្រាស​ គ្រឹះស្ថាន​ទាំង​អស់ ​អាច​ឈប់​សម្រាក​ពី​ការ​ងារ​មួយថ្ងៃទៀត​ គឺ​ថ្ងៃ​ទី ២០ ឧសភា ដែលរាប់​បញ្ចូល​ថ្ងៃឈប់​សម្រាក​សរុប​ចំនួន ២៨ថ្ងៃ ក្នុង​រយៈពេល​មួយ​ឆ្នាំ។ ​​

    ម​អនុសាសន៍​របស់​សម្ដេច ហ៊ុន សែន កាល​ពី​កន្លង​ទៅ​​ គូស​បញ្ជាក់​ថា កម្ពុជា​នឹង​កំណត់​យក​ថ្ងៃ​ទី​២០ ខែ​ឧសភា ធ្វើ​ជា “ទិវា​ជាតិ​នៃ​ការ​ចងចាំ” និង​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ​មួយ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា។ “ទិវា​ជាតិ​នៃ​ការ​ចងចាំ” ធ្វើ​ឡើង​ដើម្បី​ជា​ការ​រំលឹក​ដល់​ជន​រងគ្រោះ និង​ការ​ឈឺ​ចាប់​ពី​ឧក្រិដ្ឋកម្ម ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​១៩៧៩។ ២០​ឧសភា ឬ “ទិវា​ជាតិ​នៃ​ការ​ចងចាំ” នឹង​ត្រូវ​បាន​កំណត់​ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ។

    សូមអានអនុក្រឹត្យ​ស្តីពី ថ្ងៃឈប់សំរាក របស់​មន្រ្តីរាជការ និយោជិក កម្មករ ប្រចាំឆ្នាំ២០១៩ លំអិតខាងក្រោម៖

    ប្រភព៖ Pressnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ