• ជួលឡានឲ្យចិនជិះ បានថ្លៃ កុំទាន់អាលអរ… ប្រយ័ត្នគាត់ខឹង យកឡានលៀងទឹកសមុទ្របែបនេះ ច្បាស់ជាស្រក់ទឹកភ្នែកហើយ

    បច្ចុប្បន្ននេះកំណើនជនជាតិចិនបានកើនឡើងយ៉ាងច្រើនក្នុងប្រទេសកម្ពុជា ដោយក្រោមរូបភាពវិនិយោគ។ ស្របពេលនេះដែរ មានបងប្អូនខ្មែរយើងមួយចំនួន ក៏ឃ្លាតពេលធ្វើការវិនិយោគជាមួយជនជាតិចិន ដោយការជួលឡាន ឬជួលផ្ទះជាដើម ឲ្យទៅជនជាតិចិន ដោយប្រាក់ឈ្នួលខ្ពស់។

    តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mean Eng បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពជនជាតិចិនដែលមានគ្នា៣នាក់ បាននាំគ្នាយកឡាន High Lander ពណ៍ទឹកបុិច មកលាងទឹកសមុទ្រ នៅឆ្នេសមុទ្ររៀម ក្រុងព្រះសីហនុ ហាក់មានបំណងចង់បំផ្លាញឡាន ដោយមិនដឹងមូលហេតុ។

    គណនីយហ្វេសប៊ុកនេះបានសរសេរដែរថា៖ «ផ្ញើរជូនបងប្អូនដែលមានឡានជួលចិន បានតម្លៃថ្លៃកុំទាន់សប្បាយចិត្ត😂🤣យកទឹកសមុទ្រលាងឡាន 👍🏻ពួកវាមិនមែនភ្លឺទេតែវាចង់ធ្វើបាបម្ចាស់ឡាន😻💀👍🏻»។

    បន្ទាប់ពីបានមើលវីដេអូខាងក្រោមនេះ សូមបងប្អូនធ្វើការប្រុសប្រយ័ត្ន មុនសម្រេចចិត្តជួលឡានឲ្យជនជាតិចិនមួយចំនួន។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ