• ចូលរួមរំលែកទុក្ខផង! មនុស្សស្លាប់កើនដល់២២២នាក់ ដោយការ​វាយ​ប្រហារ​ពី ​​រលក​ស៊ូណាមិ​​ នៅ​ឥណ្ឌូណេស៊ី

    (ហ្សាការតា)៖ មនុស្សបានកើនដល់២២២នាក់​ហើយបានបាត់បង់ជីវិត និងរងរបួសជាង៨០០នាក់ ក្រោយ​មានករណីរលកយក្សស៊ូណាមិ វាយ​លុក​​​យ៉ាងកក្រើក​នៅ​តាម​តំបន់ឆ្នេរនៃ​ច្រក​សមុទ្រ​ Sunda ប្រទេសឥណ្ឌូណេស៊ី។ នេះ​បើ​តាម​ការ​ដក​ស្រង់ការ​ផ្សាយ​ចេញ​ពី​សារ​ព័ត៌មាន RT Update នៅព្រលប់ថ្ងៃអាទិត្យ​ ទី២៣ ខែធ្នូ ឆ្នាំ២០១៨។

    ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​​មហន្ត​រាយ​ឥណ្ឌូ​ណេស៊ី បានឲ្យ​ដឹង​ថា មូលហេតុមួយដែលអាចបង្ក​ឲ្យ​មានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូត​បំណាក់​ដី​នៅ​បាតសមុទ្រ បន្ទាប់​ពី​ភ្នំ​ភ្លើង Anak Krakatoa បានផ្ទុះឡើង។

    គួរជម្រាបថា ច្រកសមុទ្រ Sunda ស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់​មហាសមុទ្រឥណ្ឌា។ សម្រាប់តំបន់ដែលរងការវាយលុកពីស៊ូណាមិ ត្រូវគេរាយការណ៍ថា រួមមានតំបន់ Pandeglang, Lampung ខាងត្បូង និង Serang។ អាជ្ញាធរឥណ្ឌូណេស៊ី ក៏បានព្រមានផងដែរថា តួលេខមនុស្សស្លាប់និងរបួស​អាច​មាន​ការកើនឡើងជាបន្តបន្ទាប់ទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ