• កុំភ្លេចចូលរួមពិព័រណ៍អាហារបែប BBQ ធំបំផុតមិនធ្លាប់មាននៅកម្ពុជា នៅថ្ងៃស្អែកនេះ

    កាន់តែជិតដល់មែនទែនហើយ ប្រិយមិត្តមានដឹងទេ ថ្ងៃ ២២-២៣ ធ្នូចុងសប្តាហ៍នេះមានកម្មវិធីធំៗ ២ ដែលសុទ្ធតែជាកម្មវិធីមិនធ្លាប់មាននៅខ្មែរពីមុនមក។ អ្នកទាំងអស់គ្នានឹងបានរីករាយជាមួយការដើរ Shopping ជាមួយទំនិញបញ្ចុះតម្លៃពិសេស រួមនឹងអាហារបែប BBQ ជាមួយកូកា-កូឡា ដ៏ធំបំផុតប្រចាំឆ្នាំហើយ អ៊ីចឹងកុំឱ្យខាតពេលយូរ Sabay នឹងរៀបរាប់ប្រាប់ខាងដូចខាងក្រោម៖

    ១. កម្មវិធីពិព័រណ៍អាហារបែប BBQ ឯណេះវិញ ក៏មិនណយដែរ ហាងល្បីៗមកជុំគ្នាអស់ហើយ ញ៉ាំសាច់អាំងជាមួយកូកា-កូឡា ធានាថាជួយឱ្យអាហារកាន់តែឆ្ងាញ់ ដែលហាងជាច្រើនដូចជា ពិភពសាច់អាំង168 ម៉ាស្ទ័រគ្រីល ភូមិសាច់អាំង168 កាហ្វេដី កូរ៉េ BBQ សុជាតា២ D’s BBQ និងហាងល្បីៗជាច្រើនផ្សេងទៀត។

    រឹតតែពិសេសហើយប្លែកនោះ ពិព័រណ៍នេះក៏មានការប្រគំតន្រ្តីជួបតារាល្បីៗ ការប្រណាំងញ៉ាំ BBQ ការគូរគំនូរលើមុខ ការរាំលេងGame កម្សាន្តយករង្វាន់ Free Free អ៊ីចឹងកុំភ្លេចបបួលក្រុមគ្រួសារ មិត្តភក្តិ ទៅចូលរួមសប្បាយជុំគ្នាឱ្យបានច្រើនផងណា មិនតែប៉ុណ្ណោះបើសិនជាអ្នកទាំងអស់គ្នាចូលម្តង មានគ្នា ៥នាក់ នោះនឹងទទួលបានកូកា-កូឡា ១កំប៉ុងដោយឥតគិតថ្លៃ។

    ២. នៅមួយទៀត Ladies’ Fair ជា ពិព័រណ៍ នារីសម័យថ្មី ដែលរៀបចំឡើងនៅសាលពិព័រណ៍កោះពេជ្រ ដែលកម្មវិធីនេះក្រៅពីលក់ទំនិញ និងសេវាកម្មច្រើនមុខហើយ ក៏មានផ្ដល់ជូនការបញ្ចុះតម្លៃរហូតដល់ ៨០% ការចែកផលិតផល អាហារ ភេសជ្ជៈដោយឥតគិតថ្លៃ និងសកម្មភាពកម្សាន្តជាច្រើន។

    ពិព័រណ៍ នារីសម័យថ្មី មានស្តង់លក់ផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក សរុបប្រមាណជា ៣០០ ស្ដង់ ក្នុងនោះមានផលិតផល ដូចជា សម្លៀកបំពាក់ និងគ្រឿងតុបតែង (Apparel & Accessories) សម្រស់ និងម៉ូដ (Beauty & Fashion) កីឡា និងសុខភាព (Sports & Fitness) សម្ភារៈផ្ទះបាយ (Home Appliances) ផលិតផលកូនក្មេង (Baby Care) សុខភាព (Health Care) អាហារ និងភេសជ្ជៈ (Foods & Beverages) អប់រំ (Education) កម្សាន្ត (Entertainment) ទេសចរណ៍ (Travel & Tourism) និងអចលនទ្រព្យ (Real Estate)។

    ចាំអីទៀត ជួបគ្នានៅពិព័រណ៍ទាំង២កម្មវិធីណា ចូលឆៀងទិញទំនិញ Shopping រួចរាល់ហើយ ទៅញ៉ាំសាច់អាំង BBQ ជាមួយ កូកា-កូឡា ទៀត រឹតតែអ៊េមម៉ង ធានាចុងសប្តាហ៍របស់អ្នកនឹងកាន់តែមានន័យមិនខាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ