• មិនបាច់ខ្វល់អត់កន្លែងដេកទេ ព្រោះរដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមតង់៣០០ឈុតរួចជាស្រេច សម្រាប់ជួលឱ្យទេសចរនៅថ្ងៃឆ្លងឆ្នាំសកលខាងមុខ

    (ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត​ បានត្រៀមតង់សម្រាប់គេងប្រមាណ​ ៣០០ឈុត​ ទុកសម្រាប់ជួលឱ្យភ្ញៀវទេសចរទាំងឡាយ ដែលទៅលេងកម្សាន្តនៅខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល​ ២០១៨-២០១៩​ ខាងមុខ ពោលភ្ញៀវទេសចរដែលចង់ទៅទស្សនាខេត្តព្រះសីហនុ នៅពេលឆ្លងឆ្នាំខាងមុខ មិនចាំបាច់ព្រួយបារម្ភពីកន្លែងស្នាក់នៅនោះឡើយ។

    រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដូច្នេះថា «នាឱកាសបុណ្យចូលឆ្នាំសកល​ ២០១៩​នេះ​ មន្ទីរទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ​ នឹងដាក់ជួលតង់ចំនួន​ ៣០០តង់​ ដើម្បីឱ្យភ្ញៀវទេសចរបានកម្សាន្ត​ និងសម្រាក»។ កន្លែងផ្ដល់សេវាជួលតង់សម្រាប់គេងនេះ គឺនៅឆ្នេរអូឈើទាល (អតីតអារីស្តុន​) ក្រុងព្រះសីហនុ​។

    លើសពីនេះទៀត រដ្ឋបាលខេត្តព្រះសីហនុ ក៏បានរៀបចំភ្លើងបំភ្លឺពេលរាត្រី រៀបចំឱ្យមានបន្ទប់ទឹកស្អាត​ និងបង្គន់ចល័តចំនួន​ ៤០​កន្លែង ព្រមទាំងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ នៅក្នុងតំបន់បោះតង់នោះផងដែរ​។

    សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 012 625 567៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ