• ក្រោយពីចិន ឥឡូវតុលាការ​អាល្លឺម៉ង់​បញ្ជា​​​ឲ្យ​ Apple ឈប់​លក់​ iPhone ក្នុងប្រទេសអាល្លឺម៉ង់វិញ​ម្ដង!!!

    Qualcomm បាន​ឈ្នះ​ក្ដី​លើ​ Apple ​ម្ដង​ទៀត​នៅ​សប្ដាហ៍​នេះ​ ដោយ​លើក​នេះ​គឺ​នៅ​ប្រទេស​អាល្លឺម៉ង់។ តុលាការ​អាល្លឺម៉ង់​បាន​សម្រេច​ថា​ iPhone មួយ​ចំនួន​​ដែល​មាន​បំពាក់​នូវ​ Modem របស់​ Intel គឺ​បាន​ល្មើស​នឹង​ប៉ាតង់​របស់​ Qualcomm។

    តុលាការ​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា​​ម៉ូដែល iPhone ដែល​បាន​​ល្មើស​នឹង​ប៉ាតង់​មិន​អាច​​លក់​នៅ​ទឹក​ដី​ប្រទេស​អាល្លឺម៉ង់​បន្ត​ទៀត​នោះ​ទេ។ យ៉ាងណាក្ដី​ការ​សម្រេច​នេះ​នឹង​មិន​មាន​ប្រសិទ្ធភាព​ភ្លាមៗ​នោះ​ទេ ប្រសិន​បើ​ Apple សម្រេច​ថា​នឹង​ប្ដឹងឧទ្ធរណ៍​។

    គួរ​ដឹង​ថា​ Apple បាន​សម្រេច​ថា​នឹង​ប្ដឹងឧទ្ធរណ៍ ​ហើយ​ខណៈ​ពេល​នេះ​បាន​បញ្ឈប់​ការ​លក់​ iPhone 7/7 Plus និង​ iPhone 8/8 Plus ពី​ហាង​លក់​របស់​ខ្លួន​នៅ​ប្រទេស​អាល្លឺម៉ង់​ផង​ដែរ។ ចំពោះ​ iPhone Xr និង iPhone Xs មិន​មាន​រង​ការ​ប៉ះពាល់​ពី​ការ​សម្រេច​ក្ដី​នេះ​ឡើយ។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ Apple៕​​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ