• បុរសជនជាតិបារាំងម្នាក់ រកឃើញវិធីសាស្រ្តថ្មី អាចបម្លែងកាកសំណល់ប្លាស្ទិច ទៅជាប្រេងឥន្ធនៈ អាចប្រើប្រាស់បាន

    ប្រទេសបារាំង៖ បុរសជនជាតិបារាំងម្នាក់ដែលអាចបង្កើតម៉ាស៊ីនកែច្នៃដោយខ្លួនឯង បានបង្កើតម៉ាស៊ីនបច្ចេកវិទ្យាទាបដែលអាចបម្លែងកាកសំណល់ប្លាស្ទិចទៅជាប្រេងម៉ាស៊ូត និងប្រេងសាំង ពួកគេនិយាយថាវាអាចជួយប្រយុទ្ធប្រឆាំង និងការបំពុលបរិស្ថាន ព្រមទាំងផ្ដល់ប្រេងឥន្ធនះដល់សហគមន៏ដាច់ស្រយាលនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៏។

    ក្រុមអ្នកវិទ្យាសាស្រ្តដែលគាំទ្របច្ចេកវិទ្យាបម្លែងប្លាស្ទិចទៅជាឥន្ធនៈនេះ បាននិយាយថាវិស័យនេះអាចមានគម្រោងក្នុងរង្វង់ទឹកប្រាក់រាប់រយលានដុល្លារក្នុងរយះពេល ៥ឆ្នាំខាងមុខ ហើយថាការរុំលាយប្លាស្ទិចទៅជាឥន្ធនះគឺពួកគេកំពុងផ្ដល់នូវដំណោះស្រាយចំពោះវិបត្តិកាកសំណល់ប្លាស្ទិចរបស់ផែនដី។ តែយ៉ាងណាក្ដីក៏នៅមានមតិប្រឆាំងដែលលើកឡើងពីការព្រួយបារម្ភថាដំណើរនេះបង្កើតអោយមានផ្សែងពុល។

    លោក Samuel Le Bihan បាននិយាយថា «គំនិតនេះគឺដើម្បីលើកទឹកចិត្តដល់ការប្រមូលកាកសំណល់ មុនពេលកាកសំណល់ទាំងនេះធ្លាក់ចូលទៅក្នុងសមុទ្រ» ដុំប្លាស្ទិចគូបត្រូវបានទៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រដែលបិទជិតនៅកំដៅ ៤៥០អង្សាសេដើម្បីផលិតប្រេងម៉ាស៊ូត ប្រេងសាំង។

    អ្នកកែច្នៃម្នាក់ឈ្មោះថា Christofer Costes បាននិយាយថា «ប្លាស្ទិចមួយគីឡូផ្ដល់នូវវត្ថុរាវមួយលីត្រ។ វាត្រូវបានញែកចេញពីប្រេងម៉ាស៊ូតនិងប្រេងសាំង» ជាមួយនឹងការផ្ដល់ហិរញ្ញប្បទានបន្ថែមចំនួន ៥០,០០០អឺរ៉ូ ពីអាជ្ញាធរមូលដ្ឋានបុរសទាំងពីរ មានគម្រោងបង្កើតគំរូធំមួយដែលមានសមត្ថភាពបម្លែងប្លាស្ទិច ៥០គីឡូក្រាមទៅជាប្រេងរៀងរាល់ ៨០នាទី។

    ជារៀងរាល់ឆ្នាំប្លាស្ទិចប្រហែល ២៦០តោនត្រូវបានផលិត ទិន្នន័យរបស់អង្គការ UN បានបង្ហាញថាសំបកដបផ្លាស្ទិច ៨លានតោននិងកាកសំណល់ផ្សេងៗទៀតហូរចូលទៅក្នុងសមុទ្ររាល់ឆ្នាំដោយសម្លាប់ជីវិតសត្វសមុទ្រ។

    អ្នកអភិរក្ស បានព្រមានថាការបំពុលដោយផ្លាស្ទិចនៅក្នុងមហាសមុទ្រ អាចមានបរិមាណច្រើនជាងត្រីនៅឆ្នាំ ២០៥០៕

    ប្រែសម្រួលដោយ៖ DY
    ប្រភព ៖ bangkokpost

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ