• ONE Championship នឹងធ្វើការប្រកួត​នៅជប៉ុន​លើកដំបូង ដែលមានជើងខ្លាំង​ពិភពលោក ៦គូ

    (តូក្យូ)៖ ស្ថាប័នប្រដាល់គុនចម្រុះ ONE Championship នឹងធ្វើការប្រកួតនៅប្រទេសជប៉ុន ជាលើកដំបូងដោយ បានដាក់ឈ្មោះកម្មវិធីថា ONE: A NEW ERA ដែលប្រជុំដោយអ្នកប្រដាល់ជើងខ្លាំងលំដាប់ពិភពលោក ៦គូចូលរួមប្រកួតដណ្តើមខ្សែក្រវ៉ាត់កម្រិតពិភពលោកក្នុងព្រឹត្តិការណ៍មួយនេះនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នាទីក្រុងតូក្យូ។

    នារីជើងខ្លាំងចិន Xiong Jing Nan នឹងត្រូវប៉ះ Angela Lee របស់សិង្ហបុរី។ តាមពិតគូនេះ ត្រូវបានផ្គូផ្គងឲ្យប៉ះគ្នា ក្នុងកម្មវិធី ONE: HEART OF THE LION កាលពីខែវិច្ឆិកា ប៉ុន្តែ LEE បានរបួសអំឡុងពេលហ្វឹកហាត់។

    កម្មវិធីខាងលើបានប្រកាសសមាសភាព ៦គូដែលត្រូវប្រកួត រួមមាន៖

    ១៖ កីឡាការិនីចិន Xiong Jing Nan ត្រូវចេញមកការពារខ្សែក្រវាត់ប្រភេទទម្ងន់ Stawweight ទល់នឹងជើងខ្លាំងមកពីសិង្ហបុរី Angela Lee។

    ២៖ វីរបុរសរបស់មីយ៉ាន់ម៉ា Aung La N Sang ត្រៀមការពារខ្សែក្រវាត់ប្រភេទទម្ងន់ Middleweight ទល់នឹងកីឡាករម្ចាស់ផ្ទះជប៉ុន Ken Hasegawa

    ៣៖ កីឡាករលំដាប់ជួរមុខហ្វីលីពីន Eduard Folayang នឹងការពារខ្សែក្រវាត់ប្រភេទទម្ងន់ Lightweight ទល់នឹងជើងខ្លាំងជប៉ុន Shinya Aoki

    ៤៖ អតីតជើងខ្លាំងក្នុងស្ថាប័ន UFC ដែលទើបចូលរួមជាមួយ ONE Championship កីឡាករ Demetrious Johnson ជួបកីឡាករជប៉ុន Yuya Wakamatsu

    ៥៖ កីឡាករ Eddie Alvarez អតីតម្ចាស់ខ្សែក្រវាត់នៅ UFC តែទើបមករួមជាមួយ ONE Championship ត្រូវប៉ះកីឡាកររុស្សី Timofey Nastyukhin

    ៦៖ អ្នកប្រដាល់ថៃ Yodsanklai IWE Fairtex ប៉ះកីឡាករហូឡង់ Andy Souwer៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ