• មកស្គាល់ពីសម្រស់ និងលក្ខណះសម្បត្តិ របស់បវរកញ្ញាប្រចាំប្រទេសវៀតណាម ឆ្នាំ ២០១៨ គ្រងមកុដមានគុជខ្យងចំនួន ៣០គ្រាប់

    នៅលើឆាកនាងជាបវរកញ្ញាដ៏ស្រស់ស្អាតដែលបានឈ្នះពានប្រចាំឆ្នាំ ២០១៨ តែបើនិយាយពីជីវិតក្រៅឆាកបស់នាងវិញនាងគ្រាន់តែជានិស្សិតអាយុ ១៨ឆ្នាំម្នាក់ប៉ុណ្ណោះ។ នាងជានិស្សិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យានិងអបរំទីក្រុងហូជីមិញបានប្រែក្លាយមកជាបវរកញ្ញាវៀតណាមឆ្នាំ ២០១៨និងជាអ្នកឈ្នះពានរង្វាន់វ័យក្មេងជាងគេក្នុងប្រវត្តិសាស្រ្តរយះពេល ៣០ឆ្នាំ កញ្ញា Tran Tieu Vy មកពីខេត្ត Quang Nam មានកម្ពស់ ១,៧៤ម៉ែត្រ និងមានទទឹងខ្លួន-ចង្កេះ-ត្រគាកពី ៨៤-៦៣-៩០។ ចំណែកបេក្ខនារីដែលជាប់ចំណាត់ថ្នាក់លេខ២ ក៏ជានិស្សិតផ្នែកហិរញ្ញវត្ថុឆ្នាំទី២ នៃសកលវិទ្យាល័យសេដ្ឋកិច្ចជាតិ។

    Tran Tieu Vy បានយកឈ្នះលើបេក្ខនារីចំនួន៤២រូប នៅក្នុងការប្រកួតប្រជែងថ្នាក់ជាតិដែលមានប្រធានបទផ្ដោតសំខាន់ទៅលើសម្រស់ ចំណេះដឹង និងអត្តចរិក ហើយនាងបានគ្រងមកុដដែលមានគុជខ្យងចំនួន ៣០គ្រាប់ដែលតំណាងអោយវត្តមាននៃកម្មវិធីប្រឡងបវរកញ្ញានេះជាង ៣០ឆ្នាំមកហើយនិងមានត្បូងកណ្ដៀងចំនួន ៣២៦០គ្រាប់ដែលតំណាងអោយឆ្នេរសមុទ្រប្រវែង ៣២៦០គីឡូម៉ែត្រ ក្នុងការគ្រងមកុដនេះផងដែរនាងទទួលបានប្រាក់រង្វាន់ចំនួន ៥០០លានដុង($២១,៧០០អាមេរិក)។

    នាងមើលទៅមានភាពទាក់ទាញមែនទែន ពេលនៅលើឆាកប៉ុន្តែបើយើងក្រលេកមកមកមើលពីជីវិតដ៏សមញ្ញរបស់នាងនៅលើបណ្ដាញសង្គមវិញ វាបានបង្ហាញថានាងជាក្មេងស្រីសាមញ្ញអាយុ ១៨ឆ្នាំគួរអោយស្រលាញ់ម្នាក់ប៉ុណ្ណោះ។

    នាងតែងខ្លួនតាមបែបសាមញ្ញ ទៅតាមយុវវ័យរបស់នាងនៅពេលដែលគេធ្វើបទសម្ភាសន៏ជាមួយនាងក្រោយពីឈ្នះពានរង្វាន់នេះ នាងផ្ដល់ចម្លើយខ្លីៗ និងអៀនខ្លាំងណាស់៕

    ប្រែសម្រួលដោយ៖ DY
    ប្រភព ៖ koreaboo

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ