• ឡាន Hyundai ស៊េរីថ្មី 2019 Santa Fe SUV បំពាក់ដោយប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ ដើម្បីបញ្ឆេះ​ម៉ាស៊ីន! (មានវីដេអូ)

    ក្រុមហ៊ុន Hyundai បាន​ប្រកាស​បង្ហាញ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ អាច​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ធ្វើ​ការ​បើក​បញ្ឆេះ​ម៉ាស៊ីន​យានយន្ត​តាម​រយៈ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ។ ​បច្ចេកវិទ្យា​ថ្មី​នេះ​ត្រូវ​បាន​គេ​បំពាក់​ទៅ​ជាប់​ជាមួយ​ទីតាំង​បើក​ទ្វារ​ និង​ប៊ូតុង​បញ្ឆេះ​នៃ​រថយន្ត​ 2019 Santa Fe SUV នា​ពិព័រណ៍​ដាក់​បង្ហាញ​មួយ​ក្នុង​ប្រទេស​ចិន​កាល​ពី​សប្ដាហ៍​មុន។

    យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាង​ត្បូង​មួយ​នេះ ​បង្ហើប​ថា​ម្ចាស់​យានយន្ត​ច្រើន​គ្នា​អាច​បញ្ចូល​ទិន្នន័យ​នៃ​ខ្ចៅ​ដៃ​ទៅ​លើ​រថយន្ត​តែ​មួយ ហើយ​កាន់​តែ​ពិសេស​ ប្រព័ន្ធ​ក៏​នឹង​ចំណាំ​ទៅ​តាម​ប្រភេទ​អ្នក​បើកបរ ដោយ​ធ្វើ​ការ​កំណត់​ទីតាំង​កៅអី ​និង​ជ្រុង​នៃ​កញ្ចក់​មើល​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​ទៀត​ផង។

    Hyundai ត្រៀម​នឹង​បើក​ដំណើរការ​គម្រោង​ពិសេស​នេះ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​នា​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ខាង​មុខ។ ដើម្បី​បញ្ចៀស​នូវ​បញ្ហា Hack និង​ការ​ក្លែង​បន្លំ​ខ្ចៅ​ដៃ ក្រុមហ៊ុន​បាន​សិក្សា​យ៉ាង​លម្អិត​ក្នុង​ការ​ Encrypted នូវ​ទិន្នន័យ​ទាំង​នោះ​ចេញ​ពី Touch Sensor ដោយ​មាន​អត្រា​កំហុស​ឆ្គង​ទាប​ត្រឹម ១ ក្នុង ៥០ ០០០ ពោល​គឺ​សុវត្ថិភាព​ដូច​ទៅ​នឹង​ប្រព័ន្ធ Touch ID មាន​លើ iPhone/iPad និង MacBook សេរ៊ី​ក្រោយ​របស់​ក្រុមហ៊ុន Appled ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ