• អាសូរណាស់! កម្មករ០២នាក់ ឡើងតខ្សែភ្លើង ម្នាក់ឆក់ស្លាប់នៅលើ​បង្គោល​ភ្លើង និងម្នាក់ទៀតឆក់ធ្លាក់រងរបួសធ្ងន់

    ហេតុការណ៍​នេះបានកើតឡើង​នាវេលាម៉ោង​១៥:០០នាទី ថ្ងៃទី​ ២០ ខែធ្នូ​ ឆ្នាំ​ ២០១៨ ស្ថិតនៅ មុខ​អគារ​ សុីហួរ​ សង្កាត់លេខ៤​ ខេត្តព្រះសីហនុ​។

    បើតាម​ព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញកម្មករ០២នាក់ ឡើងលើបង្គោលភ្លើង​ ក្នុងគោលបំណងតខ្សែ តែមួយស្របក់ក្រោយស្រាប់តែ​ ឃើញកម្មករម្នាក់ឆក់របូតដៃ​ធ្លាក់មកដីរងរបួសធ្ងន់ ចំណែកកម្មករម្នាក់​ទៀត ឆក់ស្លាប់ជាប់លើបង្គោលភ្លើងគួរឲ្យអាណោចអាធ័ម។

    ក្រោយកើតហេតុ​ក្រុម​ការងារ​អគ្គិសនី​បានចុះដល់​កន្លែង​កើតហេតុ ហើយបាននិយាយបា្រប់ថា​ បង្គោលភ្លើងនេះ​ក្រុមហ៊ុន អគ្គិសនី​​មិនទាន់​បានអូសភ្លើងចូលទេ ដោយ​ក្រុមហ៊ុនបានម៉ៅការបន្តទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជនមួយ។

    មន្ត្រីអគ្គិសនីបានបា្រប់បន្តទៀតថា ករណីគ្រោះថ្នាក់នេះសង្ស័យ​ថា​ ខ្សែភ្លើងនេះ​ត្រូវ​គេ តភ្ជាប់ជា​មួយនឹង​​អគារ​ក្បែរ​នោះ? នៅពេលបញ្ឆេះ​ម៉ាសីុនភ្លើងអគារចរន្ត​​ភ្លើងវានឹងឆ្លងចូលទៅ​ខ្សែ​ដែល​ជនរងគ្រោះ​កំពុង​ធ្វើការ​តនេះ​មិនខាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ