• លោក Obama តែង​ខ្លួន​ជា​លោក​តា Santa និង​ស្ពាយ​កាដូ​មួយ​ស្បោង​ធំ ដើរ​ចែក​ក្មេងៗ​ក្នុង​មន្ទីរពេទ្យ (មានវីដេអូ)

    លោក បារ៉ាក់ អូបាម៉ា បាន​នាំ​យក​នូវ​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដល់​កុមារ​ដែល​កំពុង​ឈឺ​នៅ​ឯ​មន្ទីរពេទ្យ Children’s National ស្ថិត​ក្នុង​រដ្ឋធានី Washington, DC កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។

    អតីត​ប្រធានាធិបតី​អាមេរិក វ័យ​៥៧ឆ្នាំ​រូប​នេះ បាន​តែង​ខ្លួន​ជា​លោក​តា Santa និង​ស្ពាយ​កាដូ​មួយ​ស្បោង​ធំ ដើរ​ចែក​ក្មេងៗ​ក្នុង​មន្ទីរពេទ្យ ហើយ​ថែមទាំង​បាន​ច្រៀង​បទ​ចម្រៀង​ណូអែល​យ៉ាង​សប្បាយរីករាយ ជាមួយ​ក្រុម​គ្រូពេទ្យ, គិលានុបដ្ឋាយិកា, បុគ្គលិក​មន្ទីរពេទ្យ, ឪពុកម្ដាយ និង​កុមារ​រាប់​រយ​នាក់​ទៀត​ផង។

    ក្នុង​អំឡុង​ពេល​នោះ​ដែរ លោក អូបាម៉ា ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​បុគ្គលិក​មន្ទីរពេទ្យ និង​អ្នក​ដទៃ​ផ្សេង​ទៀត ហើយ​ក៏​បាន​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​នា​ឱកាស​នៃ​ពិធី​បុណ្យ​ណូអែល​ខាង​មុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ