• យល់ដឹង! តើអ្វីទៅជា ជំងឺឆ្កែឆ្គួត? តើយើងត្រូវមានវិធានការ ការពារដូចម្តេច?

    ដោយសារតែមួយរយៈនេះឃើញផ្ទុះបញ្ហារដែលល្បីមួយក្នុងបណ្តាញសង្គមហ្វេសប៊ុក​ គឺទាក់ទងនឹងបញ្ហារជំងឺឆ្កែឆ្គួត​ ដូចនេះហើយក៍មានចំណេះដឹងបន្តិចបន្តួចទាក់ទងនឹងបញ្ហាមួយនេះចង់ចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានដឹងនិងមានវិធានការការពារ​ ពីជំងឺមួយនេះ។



    * អ្វីទៅជាជំងឺឆ្កែឆ្គួត?

    ជំងឺឆ្កែឆ្គួត គឺជាជំងឺមួយដែលសាហាវក្នុងចំណោមជំងឺដែលសាហាវដទៃទៀត​ ហើយជំងឺនេះគ្មានថ្នាំព្យាបាលនោះទេ(ដោយសារតែវាជាជំងឺបង្កឡើងពីវីរុស) តែអាចបង្កាបាន​ ជំងឺនេះអាចកើតមានទៅលើគ្រប់ថនិកសត្វទាំងអស់(សត្វចិញ្ចឹមកូនដោយទឹកដោះ)​ មានដូចជា​ ជ្រូក​ គោ​ សេះ​ ក្របី​ ឆ្កែ​ ឆ្មា…ជាដើម​ តែយើងផ្តោតសំខាន់ទៅលើសត្វឆ្កែព្រោះវាមានចង្កូម​ ងាយបង្កឲ្យមានរបួសដល់មនុស្ស​។

    មេរោគនេះនៃជំងឺនេះស្ថិតនៅក្នុងទឹកមាត់របស់ឆ្កែ​ នៅពេលឆ្កែខាំ (មនុស្សឫសត្វ)ទឹកមាត់របស់វានៅជាប់នឹងចង្កូម​ស្រាប់ ហើយបានជ្រាបចូលមុខរបួស​ រួចហើយមេរោគនេះបានធ្វើដំណើតាមសរសៃប្រសាទសំដៅមករកខួរក្បាល។ ប្រសិនបើយើងបានបង្កាវាទាន់ពេលវេលានោះយើងនឹងអាចការពារជីវិតរបស់យើងបាន100%​ តែបើយើងមិនបានបង្ការវាទាន់ពេលវេលាទេនោះមេរោគនេះនឹងរាលដាលទៅបំផ្លាញប្រព័ន្ធប្រសាទ(ខួរក្បាល) ហើយឈានទៅដល់ការបាត់បង់ជីវិត100% តែម្តង។



    * វិធានការការពារ

    -​ មុនដំបូងបន្ទាប់ពីមានរបួសដែលបណ្តាលមកពីឆ្កែខាំ​ យើងត្រូវលាងមុខរបួសនឹងទឹកស្អាតជាមួយនិងសាប៊ូ​ រួចហើយយើងលាងសំអាតនឹងទឹកលាងរបួស​ (បេតាឌីន)​ និងច្របាច់ឈាមចេញឲ្យអស់ពីមុខរបួស​ (បន្តការចាក់ទឹក)​ ឲ្យបានរយ:ពេល10-15នាទីជាមុនសិន

    ​-​ បន្ទាប់មកនាំអ្នកជំងឺទៅមន្ទីពេទ្យណាដែល​ នៅជិតលោកអ្នកបំផុត(មន្ទីពេទ្យបង្អែក)ដើម្បីឲ្យគេចាក់វ៉ាក់សាំងការពារជំងឺតេតាណុស​ ដែលអាចកើតឡើងដោយចៃដន្យ

    ​-​ បន្ទាប់មកទៀតត្រូវតែនាំអ្នកជំងឺមកចាក់ថ្នាំបង្កាជំងឺឆ្កែឆ្គួត​ នៅវិទ្យាស្ថានជាតិ​ ប៉ាស្ទើ​ កម្ពុជានៅទីក្រុងភ្នំពេញ​

    -​ ហើយការធ្វើវ៉ាក់សាំងនេះមានចំនួន​ 4លើក​ លើកទី1​(បន្ទាប់ពីមានរបួស​ )លើកទ2​ (3ថ្ងៃក្រោយ)​ លើកទី3(7ថ្ងៃក្រោយ)​ និងលើកទី4(21ថ្ងៃក្រោយ)​ ក្រោយពេលមានរបួស​ ។

    -​ យើងត្រូវតែទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្គួត​ ដើម្បីការពារកុំឲ្យមេរោគជំងឺឆ្កែឆ្គួតនេះទៅបំផ្លាញប្រព័ន្ធប្រសាទនិងដើម្បីការពារអាយុជីវិតរបស់យើងឲ្យរួចផុតពីសេចក្តីស្លាប់ដោយសារជំងឺមួយនេះ។

    * បញ្ជាក់​:​ ចៀសវាងការព្យាបាលតាមវិធីសាស្រ្តបុរាណ​ ព្រោះវាគ្មានប្រសិទ្ធិភាពទេ។ ​មានចំណុចណាខ្វះខាតជួយបំពេញបន្ថែមផង​ សូមអគុណដែលបានអាន🙏🙏🙏។

    ប្រភព៖ Buoy Phoeurk

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ