• សូមអ្នកលក់ កុំមុខលុយពេក!!! ចាប់បានស្ពៃជ្រក់មានដាក់សារធាតុគីមី ២០គីឡូក្រាម

    ព្រះសីហនុ៖ ស្ពៃជ្រក់ចំនួន 20Kg ដែលមានដាក់លាយសារធាតុគីមី ប៉ះពាល់សុខភាព ត្រូវបានមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុដកហូត ពីអាជីវករលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុក្នុងពេលចុះពិនិត្យគុណភាពម្ហូបអាហារកាលពីព្រឹកថ្ងៃទី20 ខែធ្នូ ឆ្នាំ2018 នេះក្រោមការ ចូលរួមពីមន្ត្រីពាក់ពន្ធ័។មន្ត្រីកាំកុងត្រូលថ្លែងថាស្ពៃជ្រក់ដែលលាយសារធាតុគីមីនេះ រកឃើញតាមរយៈឧបករណ៍ធ្វើតេស្ត​បឋមផង និង ពិនិត្យបន្ថែមតាមរយៈម៉ាសុីនក្នុងមន្ទីរពិសោធ៍នៅក្នុងអង្គភាពសាខាកាំកុងត្រូលខេត្តផង។ ស្ពៃជ្រក់ទាំងអស់នេះ ក្រោយដកហូតមន្ត្រី កាំកុងត្រូលក៍បានយកដុតកំទេចចោលភ្លាមៗផងដែរ។

    លោកជា បុិច អនុធានសាខាកាំកុងត្រូលខេត្តព្រះសីហនុថ្លែងថា ក្នុងខែធ្នូ ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលបានរកឃើញម្ហូបអាហា រលាយសារធាតុគីមីជាបន្តបន្ទាប់ នៅផ្សារលើក្រុងព្រះសីហនុនិងផ្សារវាលរេញក្នុងស្រុកព្រៃនប់ មានដូចជា បបែលងៀត បង្គា និងស្ពៃ ជ្រក់ជាដើម ហើយករណីនេះបើទោះជាមិនទាន់មានចំណាត់ការផ្លូវច្បាប់ធ្ងន់ធ្ងរទៅបងប្អូនអ្នកលក់ដូរផ្ទាល់ ដោយត្រឹមតែធ្វើកិច្ចសន្យា នោះ មន្ត្រីកាំកុងត្រូលអះអាងថា អាជីវករពាក់ពន្ធ័ត្រូវខាតបង់ទាំងស្រុងទៅលើម្ហូបអាហារ ដែលមន្ត្រីកាំកុងត្រូលរកឃើញថាមានជាតិ គីមីរួចត្រូវដកហូតយកទៅកំទេចចោល ដោយមិនអនុគ្រោះឬលើកលែងឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ