• លើកទីមួយដែលឃើញឧកញ៉ា ម៉ុង ឬទ្ធី ខឹង! សេដ្ឋី ម៉ុង ប្ញ​ទ្ធី បាន​ហៅ​អ្នកស្រី ​អ៊ុក ដា​រ៉ា ថា​ «បី​សាច​នោម​ឆេះ»

    ​ភ្នំពេញ ​៖ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក អ្នកស្រី​អ៊ុក ដា​រ៉ា បាន​សរសេរ​ចោទប្រកាន់​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី ថា​បិទផ្លូវ យក​ដុំថ្ម ដាក់​ទទឹង​ផ្លូវ មិន​ឲ្យ​គាត់​បើកឡាន​ចូលទៅក្នុង​ដី​របស់​គាត់​នៅ​តំបន់​កែវផុស ប៉ុន្តែ​ករណី​នេះ​លោកស្រី​ហ៊ុន ស៊ី​ណាត បានបញ្ជាក់​តប​វិញ​ថា បង​សួរ​គាត់​សិន​ទៅ សុទ្ធតែ​គ្នាឯង​សោះ​ហ្នឹង​។ ប៉ុន្តែ​លោក​បណ្ឌិត ម៉ុង ឫទ្ធី បាន​ឆ្លើយតប​ទៅ​លោក​ស្រី​អ៊ុក ដា​រ៉ា​វិញ​យ៉ាង​ចាស់ដៃ​តែម្តង ដោយ​ដាក់​ចំៗ​តែ​ម្តង​ថា បី​សាច​នោម​ឆេះ​នេះ កំពុង​តែ​មក​ដើរតួ​ជំនួស​បក្សប្រឆាំង និង​មាតា​ធម្មជាតិ​ហើយ​។​

    ក្នុងផេក​ហ្វេស​ប៊ុក របស់​លោកស្រី​អ៊ុក ដា​រ៉ា (Ouk Dara) ដែល​បាន​សរសេ​រលើ​ផេ​ក​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៨ ដោយ​បាន​បញ្ជាក់ថា “​ឆ្លៀតពេល វេលា​បន្តិច មក​មើល​ដី សមុទ្រ​របស់ខ្ញុំ​ដែល​បាន​ទិញ​ក្នុង​ឆ្នាំ 2004 នៅ​កែវផុស ពេលមកដល់ បើក​ឡាន​ចូល​មិន​រួច ព្រោះ ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី បិទផ្លូវ យក​ដុំថ្ម ដាក់​ទទឹង​ផ្លូវ​តែម្តង នេះ​ជា​សារជាតិ របស់គាត់ បើ​នរណា​មាន​ដី​ក្បែរ​គាត់ៗ​សុំ​ទិញ​បើ​មិន​លក់ គិគាត់​ធ្វើ​អញ្ចឹង ដឹក​ដី​ឆ្នេរសមុទ្រ យកទៅ​លក់​ឲ្យ​បរទេស បំផ្លាញ​ឆ្នេរ​ស្រុក​ឯង ដើម្បី​ផលប្រយោជន៍​សួនតួ ព្រៃកោងកាង តាម​មាត់​ព្រែក​បំផ្លាញ់​គ្មាន​សល់ ។ នេះ​ស្ថានភាព​ពិតៗ ដែល​ក្រុមហ៊ុន ម៉ុង ប្ញ​ទ្ធី បាន​យក​ខ្សាច់​រួចហើយ នៅជាប់​សមុទ្រ​តែម្តង មើល​តើ នេះ​ជា​ការពិត យក​ខ្សាច់ ចេញ​ហើយ​ប្រើពាក្យ​ថា អភិវឌ្ឍន៍​ឬ ? បុណ្យ​សមុទ្រ​ទើប​នឹង​ធ្វើ​ចប់​ដោយ​ជោគជ័យ តែ​ហេតុ​អ្វី​បាន សេដ្ឋី ម៉ុង ប្ញ​ទ្ធី ប្រព្រឹត្ត​មិន​មាន​ការអៀនខ្មាស ចង់​មានអី​ម្លេះ​លោក ប្រើ​ពាក្យ​ជួយ​អ្នកក្រ សារជាតិ​គាត់​ដើរ​ចោទ ថា​គេ​គំរាមកំហែង​ប្រជាជន​ក្រីក្រ​តូចតាច យក​ភស្តុ​តា​បញ្ជាក់ មក​មិន​ខ្លាច​ទេ ដល់​ក៏ ហើយ កុំ​ភ្លេច វីដេអូ មាន​នៅ​នឹង​ដៃ ឯកសារ​មាន ជាក់ស្តែង លោក ម៉ុង ប្ញ​ទ្ធី ចោទថា​គេ​អែបអប​ភ្លើ​ទេ​ដឹង មុខ​មហាជន អ្នកមុខអ្នកការ សុំ​ទិញ​ដី​ខ្ញុំ ខ្ញុំ​ថា​មាន​ប៉ុណ្ណឹង ទុក​នាំ​កូនចៅ​មកលេង លោក​ហ៊ាន​ប្រើពាក្យ​ថា បើ​មិន​លក់ ប្រយ័ត្ន ស្លាប់​គ្មាន​បាន​ចាយលុយ មើលងាយ​គេ​ម្លេះ សំឡេង​ថត​បាន​ណា​លោក ទា​ហ៊ាន​ដូច​ខ្ញុំ​ការពារ​ដី​ខ្លួនឯង​មិន​បាន ត្រឹម 4 ហិតា គិត​យ៉ាង​ណា ????? សុំ​កូនចៅ មិត្តភក្តិ មា​មីង ជូ​យ​ស៊ែ​រ អោយបាន​ច្រើន ហើយ​ជួយ​ប្រាប់​ផង​ថា​ខ្ញុំ​បាន​យក​ដី​អ្នកក្រ​ដូចគ្នា​បាន​មួយ​ចំអាម​ណា​ទេ ?? ខ្សាច់ ឆ្នេរ មាត់សមុទ្រ កែវផុស យក​គ្រឿងចក្រ កាយ​យក​ខ្សាច់ ជំ​ម្រៅ ជិត​១ ម៉ែត្រ យកទៅ​ដាក់​ម៉ាស៊ីន លេង ដឹក​ទាំង​យប់​ទាំង​ថ្ងៃ មាន​សកម្មភាព​ជាក់ស្តែង ដែល​លោក​ម៉ុង ប្ញ​ទ្ធីបាន​ប្រព្រឹត្ត មិន​មាន​ហេតុផល​ណា​ដែរ ប្រើពាក្យ​ថា បិទ​ផ្លូវ​មិនអោយ ជំ ឡុង​សា ខន​យក​ដី គាត់​ជំទាវ នឹង​រងគ្រោះ​ទេ​មាន​តែ​គេ​យក​ដី​គាត់ មិន​មាន​ហេតុផល​ណា​ដែរ​ចោទ​គេ​ថា ខ្ញុំ​ដើរ​អែម​អប ការដើរ​សិទ្ធិ​តែ​មាន​ការចាត់តាំង​ពី​ថ្នាក់ដឹកនាំ ហើយ​ភ្លើ​ទេ កុំ​ចេះតែ​ចោទ ស្នើ​អ្នក​មិន​ដឹង​រឿង​សុំ​ចុះ​ទៅ​ពិនិត្យមើល​ជាក់ស្តែង អោយដឹង​ការពិត យក​ខ្សាច់​មាត់ សមុទ្រ​ឬ អាច​យក វីដេអូ ពី​សកម្មភាព កាយ​យក​ខ្សាច់ នៅ​មាត់​ឆ្នេរ ជាប់​សមុទ្រ មាន​អ្នករងគ្រោះ ច្រើនណាស់ ។ កុំភ្លេចថា ការពិត​នៅ​តែ​ការពិត សេដ្ឋី ម៉ុង បម្រើ​កងទ័ព ដី​យើង​ការពារ​មិន​បាន​តើ​គិត​យ៉ាងណា ???”​។​

    ចំណែក​លោក​ស្រី ហ៊ុន ស៊ី​ណាត (Sinath Hun) ដែល​ប្អូន​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ខំ​មិន​តប​ទៅ​លោក​ស្រី​អ៊ុក ដា​រ៉ា វិញ​ថា “​អុ​ញ​! ហើយ​ម៉េច​ដល់​ម្លឹង បង​សម្លាញ់​អើយ សុទ្ធតែ​គ្នា​សោះ ហេតុ​បាន​ជា​ធ្វើ​អញ្ចឹង​នោះ បង​មានបាន​សួរ​គាត់​ហើយ​ឬ​នៅ ? បង​សួរ​គាត់​សិន​ទៅ ពីព្រោះ​គាត់​ច្រើន​និយាយ​ថា មនុស្ស​ងាប់​ទៅ​យក​ទៅ​មិន​រួច​ទេ “​

    ជាមួយ​ករណីនេះ បើ​តាមផេក​ហ្វេស​ប៊ុក​ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy​នៅ​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ​២០១៨​នេះ បាន​សរសេរ​ឆ្លើយតប​ទៅ​លោក​ស្រី អ៊ុក ដា​រ៉ា វិញ​ថា “​បី​សាច​នោម​ឆេះ​នេះ កំពង់តែ​មក​ដើរតួ​ជំនួស​បក្សប្រឆាំង និង​មាតា​ធម្មជាតិ​ហើយ សំណួរ​សួរថា​តើ​ផ្លូវ​ចូល​ចម្ងាយ​40​គីឡូម៉ែត្រ និង​លូ​ស្ពាន​ជាច្រើន​នេះ តើ​អ្នកណា​ជា​អ្នកចេញ​ថវិកា​សាងសង់ រូបគាត់​ក៏ដូចជា​អ្នក​ផ្សេង​ទៀត ដែល​បាន​ជួយ​ចេញ​លុយ​ខ្លះ​ដែឬ​អត់​ទេ​? ទីតាំង​ដែល​គាត់​កំពុង​តែ​មក​រក​រឿង​នេះ នៅ​ខាងលិច​ផ្លូវ​ហ៊ុន សែន​ថ្ម​រៀង តើ​ហេតុអ្វី​បានជា​ខ្ញុំ​រៀបចំ​ឈូសឆាយ​ទីតាំង​ដី​នេះ បួន​ឆ្នាំ​កន្លងទៅ​ហើយ​ហេតុអ្វី ទើបតែ​ពេលនេះ អស់​មាន​បក្សប្រឆាំង និង​មាតា​ធម្មជាតិ បាន​គាត់​មក​រករឿង គាត់​កំពុងតែ​ប្រឆាំង​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ហើយ តើ​ហេតុអ្វី​បានជា​ខ្ញុំ​និយាយ​យ៉ាង​ដូច្នេះ​គឺ​ដោយសារតែ រាល់​ការងារ​ទាំងអស់​សុទ្ធតែ​មានច្បាប់​អនុញ្ញាត ពី​រាជរដ្ឋាភិបាល​ទាំងអស់ សរុប​ទាំង​ការនាំ​ចេញ​ខ្សាច់​ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ​យ៉ាង​ត្រឹមត្រូវ​ផងដែរ ។​

    ខ្ញុំ​សុំអោយ​ប្រិយមិត្ត​Facebook ទាំងអស់​មេត្តា​ជួយ​ពិចារណា​ផង​ចុះ​ថា តើ​តាំងពី​ខ្ញុំ​បាន​ចូល​មក​អ​ភិ​វឌ្ឍន៍​តំបន់​អស់​រយៈពេល​២៣​ឆ្នាំ កន្លងផុត​ទៅ​ហើយ ព្រមទាំង​បាន​សាងសង់​ផ្ទះ ផ្តល់​ការងារ​ជូន​ប្រជាជន ដោយផ្ទាល់ និង​ដោយ​ប្រយោល​ប្រមាណ​ជា​ជាង​ពីរ​ម៉ឺន​នាក់ តើ​ដែលមាន​មន្ត្រីរាជការ បុគ្គលិក កម្មករ​ប្រជាជន​ណា​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា ឬក៏​បង្ហោះ​Facebook ដូច្នេះ​ដែឬ​អត់​ទេ ?

    ជា​ចុងក្រោយ​ខ្ញុំ​សុំ​សំណូមពរ​ដល់​ក្រុម​ពិធីការ​សម្តេច សុំ​មេត្តា​ឈប់​អោយ​បី​សាច​នោម​ឆេះ​នេះ ចូល​ក្រុម​ជាមួយ​ទៀត​ទៅ ខូច​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​ផូរផង់​របស់​ក្រុម​យើង​អស់​ហើយ ។ ខ្ញុំ​មិន​ចង់​ជ្រលក់​មាត់​ជាមួយ​មនុស្ស​ដែល​ដើ​អែប​អបយក​មុខមាត់ មក​គំរាមកំហែង​ប្រជាជន​ក្រីក្រ​តូចតាច​បាន​យូៗ ទៅមក​លង​ដល់​ម៉ុង ឫទ្ធី​ទៀត លង​ខ្ញុំ​ច្រើន​លើក​ច្រើន​សា​ហើយ​ឃើញ​មិន​តបត​កុំ​នឹកស្មាន​ថា​ខ្ញុំ​ខ្លាច​អោយ​សោះ មាន Facebook ដូច​តែ​គ្នា​ទេ លើក​នេះ​មក​លង​ខ្ញុំ​លេង​ចំៗ​ឈ្មោះ​តែ​ម្តង ពីមុនមក​មិន​ដែល​បង្ហោះ​FACEBOOK អីចឹង​ទេ ។​

    ​ប្រិយមិត្ត​ប្រហែលជា​ស្គាល់​មុខ​គាត់​ច្បាស់​ហើយ​មើល​ទៅ​ថា​គាត់​ជា​អ្នកណា តើ​គាត់​ដែល​បាន​យក​លុយ​ផ្ទាល់ខ្លួន​ទៅ​ជួយ​កសាង អភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា នៅ​តំបន់​ណា​អោយ​ពិតប្រាកដ​ដូច​ខ្ញុំ​ដែ​ឬ​អត់​ទេ ក្រៅ​តែ​ពីដើ​រករឿង​គេ​ឯង ឧទាហរណ៍​ជាក់ស្ដែង​ដូច​រូបភាព​និង​សំណេរ​ដែល​គាត់ សរសេរ​នេះ​តើ​វា​សំ​រុំ​ដែឬ​អត់ទេប​ផ្លូវ​ស្ពាន​ដែល​ខ្ញុំ​ជា​អ្នក​ចំណាយលុយ​ផ្ទាល់​ខ្លួន​យក​ទៅ​សាងសង់ ហើយ​គាត់​មិន​ដែល​ជួយ​ចេញ​លុយ​មួយ​កាក់​មួយ​សេន​ផង ហេតុ​អី​បានជា​គាត់​និយាយ​អត់​មាន​ការអៀនខ្មាស​សោះ​អ៊ីចឹង មនុស្ស​ស្គាល់គ្នា​ជួប​មុខ​គ្នា​ជា​ញឹកញាប់​ទូរស័ព្ទ​ក៏​មាន​តើ​ហេតុ​អី បាន​ជា​មិន​សួរ​សិន​មុន​និង​បង្ហោះ​Facebook ខ្ញុំ​មិន​បន្ត​ទៀត​ទេ​ទុក​អោយ​ប្រិយមិត្ត​ជួយ​អោយ​ពិន្ទុ​ផង​ចុះ ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា រហូត​ដល់​ពិភពលោក​គេ​ដឹង​ទាំងអស់​ថា រាជរដ្ឋាភិបាល​បានអនុញ្ញាត​អោយ​ម៉ុង ឫទ្ធី​ទៅ​បង្កើត​ទីក្រុង​កំពង់ផែ​ឧកញ៉ា​ម៉ុង ព្រមទាំង​ដាំ​ដំណាំ​កសិឧស្សាហកម្ម​នៅ​តំបន់​នោះ​២៣​ឆ្នាំ​កន្លង​ទៅ​ហើយ”​ ៕​

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ