• ក្រសួង​សុខាភិបាល អំពាវនាវដល់​ប្រជាពលរដ្ឋ បញ្ឈប់ការ​ប្រើប្រាស់ ឱសថសម្រក​ទម្ងន់ឈ្មោះ ECOSLIM

    (ភ្នំពេញ)៖ ដើម្បីជៀសវាងការខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់បាត់បង់អាយុជីវិត របស់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ដល់ប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់នូវ ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ដែលលក់តាមបណ្ដាញសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ EcoSlim Cambodia ដែលបំផ្លើសហួសពីការពិត និងយកឈ្មោះក្រសួងសុខាភិបាលមកប្រើ ដើម្បីបោកប្រាស់ សាធារណជន។

    តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ដែលលក់តាមបណ្ដាញសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ EcoSlim Cambodiaនេះ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានចុះបញ្ជិកា ពីក្រសួងសុខាភិបាលឡើយ ដូចនេះក្រសួង បានសុំឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ ត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ និងចែកចាយឱសថ សម្រកទម្ងន់ឈ្មោះ ECOSLIM ខុសច្បាប់មួយនេះជាបន្ទាន់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ