• របាយការណ៍​ពីវេបសាយ PornHub បង្ហាញថាអ្នកប្រើ Android មើលរឿងស៊ិចច្រើនជាងអ្នកប្រើ iOS!!!

    ជា​រៀងរាល់​ចុង​ឆ្នាំ​វេបសាយ​អាសអាភាស​ Pornhub តែងតែ​បង្ហាញ​របាយការណ៍​ពី​តួ​លេខ​អ្នក​ទស្សនា​លើគេហទំព័រខ្លួន។ ដោយ​ក្នុង​ឆ្នាំ ២០១៨ មាន ៨០ ភាគរយ​នៃ​អ្នក​ទស្សនា​សរុប ជា​អ្នក​ប្រើប្រាស់​ឧបករណ៍​ចល័ត (Mobile) ក្នុង​នោះ​មាន ៧១,៦ ភាគរយ​ ជា​ស្មាតហ្វូន​និង ៨,៧ ភាគរយ​ ទស្សនា​ចេញ​ពី​ថេបប្លេត។

    តួ​លេខ​នេះ​កើន​ឡើង ៨ ភាគរយ​សម្រាប់​អ្នក​ប្រើ​ធៀប​នឹង​ឆ្នាំ​ចាស់ ប៉ុន្តែ​ធ្លាក់​ចុះ ៨ ភាគរយ​ទៅ​វិញ​សម្រាប់​អ្នក​ប្រើ​ថេបប្លេត និង​ Desktop ក៏​មាន​ការ​ធ្លាក់​ចុះ ១៨ ភាគរយ​ផង​ដែរ។ ​ប្រៀបធៀប​រវាង​ប្រព័ន្ធ iOS និង Android ប្រភព​នៃ​គេហទំព័រ​ខាង​លើ ​ក៏​បង្ហើប​ថា​អ្នក​ប្រើប្រាស់ Android មាន​ដល់​ទៅ ៥៤,៤ ភាគរយ ធៀប​នឹង​ម្ចាស់ iPhone/iPad មាន​ត្រឹម ៤៤,៤ ភាគរយ ខណៈ Windows មាន ០,៩ ភាគរយ ។

    ចំពោះ Browser ដែល​អ្នក​ប្រើប្រាស់​បើក​ដំណើរការ​ទស្សនា ក៏ Chrome ឈរ​នៅ​លេខ ១ មាន ៤១,១ ភាគរយ តាម​យ៉ាង​ប្រកិត​ដោយ Safari របស់ Apple មាន ៤០,១ ភាគរយ៕

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ