• Man UTD សម្រេចចិត្ត​តែង​តាំង​អតីត​ខ្សែ​ប្រយុទ្ធ Ole Gunnar Solskjaer ជា​អ្នក​ចាត់​ការ​ទូ​ទៅ​ថ្មី បន្ទាត់ពីដេញចេញលោក Mourinho

    (មេនឆេស្ទើ)៖ ក្លឹបបាល់ទាត់បិសាចក្រហម Manchester United បានប្រកាសពីការតែងតាំងអតីតខ្សែប្រយុទ្ធ Ole Gunnar Solskjaer ជាអ្នកចាត់ការទូទៅថ្មីរហូតដល់ចប់រដូវកាលឆ្នាំ២០១៨-២០១៩ ដើម្បីជំនួសកៅអីលោក Jose Mourinho ដែលត្រូវបានបណ្តេញចេញនាថ្ងៃទី១៨ ខែធ្នូ។

    លោក Solskjaer ធ្លាប់ជាកីឡាករខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ Man Utd ដោយរកបាន ១២៦គ្រាប់ក្នុងការបង្ហាញខ្លួនបាន ៣៦៦ប្រកួតនៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧ ក្រោមការដឹកនាំរបស់លោក Sir Alex-Ferguson មុនពេលចូលកាន់តំណែងជាអ្នកគ្រប់គ្រងក្រុមកីឡាករបម្រុងរបស់ក្លឹប និងធ្លាប់ទទួលតួនាទីជាគ្រូបង្វឹកនៃក្លឹប FC Molde នៅប្រទេសន័រវែសផងដែរ។

    ក្នុងការកាន់តួនាទីជាគ្រួបង្វឹកបណ្ដោះអាសន្នរបស់បុរសវ័យ ៤៥ឆ្នាំនៅកីឡដ្ឋាន Old Trafford នេះដែរលោក Solskjaer ដឹកនាំ Man Utd ប្រជែងកៅអី Top-4 នៅក្របខណ្ឌកំពូលអង់គ្លេស Premier League និងជំនួបធំដោយ ប៉ះខ្លាំងលេខ១ របស់បារាំង Paris Saint-Germain ក្នុងវគ្គ ១៦ក្រុមនៃ UEFA Champions League ដែលនឹងចាប់ ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ