ផ្សិតព្រៃមួយប្រភេទ ត្រូវបានអ្នកវិទ្យាសាស្ត្រជាច្រើនចាត់ទុកថាជាផ្សិតដែលធំជាងគេបង្អស់មួយក្នុងពិភពលោកយើងនេះ។
ផ្សិតដែលដុះនៅក្រោមដីនេះ ត្រូវគេឲ្យឈ្មោះថា Armillaria Gallica ដែលមានតែនៅក្នុងតំបន់ Crystal Creek នៃរដ្ឋ Michigan សហរដ្ឋអាមេរិក។ ផ្សិតទាំងនេះ អាចមានទម្ងន់រហូតដល់ជាង ៤០០ តោន និងមានអាយុកាលយ៉ាងហោចណាស់ ២ ៥០០ឆ្នាំ។ លើសពីនេះទៀត ពួកវាដុះនៅក្នុងដីដែលពឹងផ្អែកលើឫសដើមឈើដើម្បីរីកលូតលាស់បានល្អ។
គួរឲ្យដឹងថា អ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Toronto និយាយថាផ្សិតនេះ ត្រូវបានរកឃើញដំបូងកាលពីចុងឆ្នាំ ១៩៨០ ហើយត្រូវគេជឿថាអាចបំផ្លិចបំផ្លាញព្រៃឈើទៀតផង៕