• រកឃើញឃាតក សម្លាប់សត្វគោនៅខេត្តបាត់ដំបងហើយ… មិនមែនសត្វខ្លាទេ គឺសត្វខ្លាឃ្មុំ ដ៏ធំមួយក្បាល!

    បាត់ដំបង ​៖ ​លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បានឱ្យដឹងថា មាន​វត្តមាន​ខ្លាឃ្មុំ​ជាច្រើន​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តបាត់ដំបង​។ លោក​បាន​អះអាង​បែបនេះ ខណៈពេល​សមត្ថកិច្ច បានឃើញ ដានជើង​នៅលើ​ដី និង​រោម​ខ្លាឃ្មុំ​ធំ​ជាប់​នឹង​ស្នាមរបួស ដែល​វា​ចេញពី​ព្រៃ​មក​ខាំ​សត្វ​គោមួយ​ក្បាល របស់​ម្ចាស់​ឈ្មោះ ស៊ុន ភាព ដែលជា​ប្រជាជន​រស់នៅ​ភូមិ​ស្ទឹងតូច ឃុំ​កំពុង​ល្ពៅ នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​។

    អត្ថបទទាក់ទង៖ ប្រទះឃើញគោ១​ក្បាល​ងាប់ ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ​សង្ស័យសត្វខ្លាខាំ បម្រុងសុីជាចំណី

    លោក កត បូរ៉ាន បានបញ្ជាក់​បន្ថែមថា នេះ​ពិត​ជាមាន​វត្ត​មាននៃ​សត្វ​ខ្លាឃ្មុំ​ពិតប្រាកដ ព្រោះ​បើ​ពិនិត្យឃើញ មាន​រោម និង​ស្នាម​ក្រចក​ជាប់​នឹង​របួស​សត្វ​គោ ដោយឡែក​របៀប​វាយប្រហារ​ចំណីអាហារ​គឺ​វា​ខាំ​បំពង់ក​ក្រោម និង​ខ្ទប់​ចម្រុះ​។​

    ​លោក កត បូរ៉ាន បានឱ្យដឹង​ដែរ​ថា ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ដែល​ស្ថិតនៅ​ក្នុងស្រុក​សំឡូត ខេត្តបាត់ដំបង ជា​ជម្រក​រស់នៅ​ន​សៃ​ហ្វូង​ខ្លាឃ្មុំ​ព្រៃ ដែល​ខ្លះ​មាន​ទំងន់​ចាប់ពី​១៤០​គីឡូក្រាម​។​

    លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បញ្ជាក់ដែរថា​បន្ទាប់ពី​មានការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ បានល្អ​ប្រសើរ​នៅតាម​តំបន់ការពារធម្មជាតិ រយៈពេល​១០​កន្លងមកនេះ ជាពិសេស​នៅក្នុង​ខេត្តបាត់ដំបង វត្តមាន​សត្វព្រៃ​មាន​ចំនួន​កើនឡើង​ច្រើន​។ បើ​តាមរយៈ​ការអង្កេត​ចាប់បាន​ពី​កា​ម៉េ​រា់ នៅ​តំបន់ការពារធម្មជាតិ ថនិកសត្វ​ធំៗ​ជាច្រើន​បានបង្ហាញ​ខ្លួន ជាពិសេស​ចំនួន​សត្វ​ខ្លាឃ្មុំ និង​ខ្លារខិន​។​

    ​សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន​បាន​បង្កើត និង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ចំនួន​៥១​កន្លែង ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព និង​ល្អប្រសើរ លើ​ផ្ទៃដី​ប្រមាណ​៧,៥​លាន​ហិកតា​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ