• ស្បែកខ្មៅ មុខមិនសង្ហារ តែកុំអស់សង្ឃឹមអី! ថ្ងៃណាមួយ អ្នកនឹងមានសំណាងដួចគាត់ បានប្រពន្ធស្រស់ស្អាតហើយបរទេសទៀត!

    ស្នេហាពិតអាចនិយាយបានថាពិតជាពិបាកស្វែងរកខ្លាំងណាស់ កុំថាឡើយទៅស្វែងរកវានៅក្នុងប្រទេសដែលអ្នករស់នៅ ប៉ុន្តែសម្រាប់គូស្នេហ៏មួយគូនេះវិញអាចថាជានិស្ស័យឫជាគូព្រេងនឹងគ្នា។ ដោយសារតែម្នាក់ៗមកពីប្រទេសឆ្ងាយដាច់ពីគ្នាប៉ុន្តែបែជាអាចស្រលាញ់គ្នាហើយបានរៀបការជាមួយគ្នាទៀតផង។

    បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសឥណ្ឌូនេស៊ីបានចុះផ្សាយពីអ្នកទាំងពីរ បុរសអាយុ ២៦ឆ្នាំម្នាក់មកពីទីក្រុង Magelang ប្រទេសឥណ្ឌូនេស៊ីបានរៀបការជាមួយនារីម្នាក់អាយុ ២១ឆ្នាំមកពីទីក្រុង Manchester ប្រទេសអង់គ្លេស។

    យោងតាមប្រភពមួយបានអោយដឹង គឺតាមគណនី Instragram របស់បុរសម្នាក់នោះមានឈ្មោះថា Karna Radheya ហើយនារីម្នាក់នោះត្រូវបានគេស្គាល់ថាឈ្មោះ Polly Alexandria Robinson ។ ពួកគេបានរួមរស់ជាមួយគ្នាមួយរយៈមកហើយមុនពេលដែលគូរស្នេហ៏មួយគូរនេះ ឈានដល់ការរៀបមង្គលការតាមបែបមូស្លីមយ៉ាងសាមញ្ញកាលពីថ្ងៃអាទិត្យ ទី១៦ ខែធ្នូ កន្លងទៅនេះ។

    រូបថតនៃពិធីរៀបការរបស់ពួកគេត្រូវបានអ្នកនិយមលេងបណ្ដាញសង្គមចែករំលែកជាច្រើន ដែលរូបភាពនោះបានបង្ហាញ Polly ញញឹមយ៉ាងសប្បាយរីករាយខណៈពេលដែលនាងស្លៀកពាក់រូបពណ៍សតូចយ៉ាងសាមញ្ញ ដែលស្វាមីរបស់នាង Karna ក៏អង្គុយក្បែរនោះដើម្បីស្ដាប់ការសច្ចានៃអាពាហ៏ពិពាហ៏នេះ។

    ជាក់ស្ដែងប្ដីប្រពន្ធមួយគូរនេះបានជួបគ្នាដំបូងកាលពីមួយឆ្នាំមុននៅបាលីនាខែសីហាឆ្នាំ ២០១៧ នៅពេលនោះ Karna បានធ្វើការនៅបាលី វាជាពេលដែលគាត់បានជួប Polly ដែលត្រូវធ្វើការនៅទីនោះដែរ។ នេះជាហេតុផលដែលបាននាំអោយពួកគេទាំងពីរមានឳកាសនៅក្បែរគ្នាបានច្រើន និងស្វែងយល់ពីគ្នាកាន់តែខ្លាំងរហូតដល់ពួកគេទាំងបានចាប់ចិត្តលើគ្នា។

    ប្រហែលជាមួយឆ្នាំកន្លះក្រោយមកទំនាក់ទំនងរវាងអ្នកទាំងពីរកាន់តែស្អិតរមួត ពួកគេក៏សម្រេចចិត្តរៀបអាពាហ៏ពិពាហ៏នឹងគ្នានៅថ្ងៃទី ១៦ ខែធ្នូ។ ដំបូងឡើយ Karna បាននិយាយថាគាត់មិនអាចជឿទេថានារីដ៏ស្រស់ស្អាតម្នាក់នេះនឹងស្រលាញ់រូបគាត់ ពួកគេទាំងពីរបាននិយាយថាចំណងមិត្តភាពរបស់ពួកគេនឹងកាន់តែរឹងមាំថែមទៀតហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចចំពោះអនាគតខាងមុខ។

    Polly បានសម្រេចចិត្តប្ដូរសញ្ជាតិទៅជាឥស្លាម ៦ខែមុនអាពាហ៏ពិពាហ៏របស់អ្នកទាំងពីរហើយ Karna ក៏កំពុងដំណើរការស្នើសុំភាពជាពលរដ្ឋសម្រប់ប្រពន្ធរបស់គាត់ដែរ។ បន្ទាប់ពីចំណងអាពាហ៏ពិពាហ៏នេះហើយ Karna និង Polly បានត្រលប់ទៅកោះបាលីវិញ ដែលជាកន្លែងដែលពួកគេរស់នៅ៕

    ប្រែសម្រួលដោយ៖ DY
    ប្រភព៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ