• កុំចេះតែហ៊ាន! មន្ដ្រីនគរបាលម្នាក់ត្រូវចាប់ខ្លួន ព្រោះចង់ខ្លាំង ថតកាំភ្លើងបង្ហោះសំញែងតាម Facebook

    (ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាល បានថ្លែងប្រាប់បណ្ដាញព័ត៌មានឲ្យដឹងនៅមុននេះបន្ដិច នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលម្នាក់ដែលថតកាំភ្លើងវែងខ្លី២ដើម បង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានហើយ​។

    មន្ដ្រីនគរបាលជាន់ខ្ពស់​រូបនេះ បានបញ្ជាក់ទៀតថា នគរបាលដែលថតសំញែងកាំភ្លើង AK និងកាំភ្លើងខ្លីទំនើបនៅក្នុងរថយន្ដម៉ាក ​RangRover ខាងលើត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន នៅចំណុចស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចដកហូតបានកាំភ្លើង AK មួយដើម និងកាំភ្លើងខ្លីមួយដើមគ្រាប់ ៦គ្រាប់ ព្រមទាំងរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពាក់ស្លាកលេខភ្នំពេញ2u-0199។

    យ៉ាងណាក៏ដោយ ជុំវិញមូលហេតុនៃការថតកាំភ្លើងបង្ហោះសំញែងតាមបណ្ដាញសង្គម Facebook ពីសំណាក់មន្ដ្រីនគរបាលខាងលើ មិនទាន់មានការបញ្ជាក់អំពីមូលហេតុនៅឡើយទេ។ ប៉ុន្ដែសកម្មភាពខាងលើត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែកចាយជាបន្ដបន្ទាប់ និងផ្ទុះការរិះគន់ជាខ្លាំងផងដែរ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ