• សម្ដេចហ៊ុន សែន បញ្ជាឲ្យអគ្គិសនីកម្ពុជា ចុះតបណ្តាញអគ្គិសនីចូលតាមតូបលក់ដូរនិមួយៗ នៅក្នុងផ្សារនៅទូទាំងទីក្រុងភ្នំពេញ

    នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកមិញ បានចេញបញ្ជាឲ្យអគ្គិសនីកម្ពុជា ចុះតបណ្តាញអគ្គិសនីចូលតាមតូបលក់ដូរនីមួយៗ នៅក្នុងផ្សារនៅទូទាំងទីក្រុងភ្នំពេញ និងបន្តទៅទូទាំងប្រទេស ដោយបញ្ចុះតម្លៃ ទៅតាមតម្លៃរដ្ឋ ដើម្បីប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ដូចៗគ្នា។

    គួបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែធ្នូ ២០១៨ នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធិសម្ពោធបើកអោយប្រើប្រាស់វារីអគ្គីសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា (ឆ្នាំ២០១៩) តម្លៃប្រើប្រាស់អគ្គីសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជានឹងត្រូវបញ្ជុះថ្លៃ ទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ