• សណ្ឋាគារដ៏ប្រណិត និងខ្ពស់ជាងគេមួយ ក្នុងប្រទេសថៃ គ្រោងបើកដំណើរការនៅឆ្នាំ ២០១៩ខាងមុខ

    ក្រុមហ៊ុន AccorHotel នឹងមានគម្រោងបើកសណ្ឋាគារ Orient Express ដំបូងនៅអគារ King Power Mahanakhon នៅឆ្នាំ ២០១៩ ក្នុងគោលបំណងដើម្បីទទួលភ្ញៀវអន្តរជាតិ។ លោក Aiyawatt Srivaddhanaprabha នាយកប្រតិបត្តិរបស់ក្រុមហ៊ុន King Power Group បានអោយដឹងថាខ្លួនបានចំណាយចវិការអស់ជាង ១០០ លានបាតទៅលើគម្រោងសាងសង់សណ្ឋាគារថ្មីនេះ។

    ការបើកដំណើរការសណ្ឋាគារ Orient Express ជាលើកដំបូងនៅ King Power Mahanakhon ក្នុងគោលបំណងដើម្បីអាចបម្រើដល់ទីផ្សារលំដាប់ខ្ពស់ ជាពិសេសសម្រាប់ទទួលភ្ញៀវអន្តរជាតិទាំងអ្នកដំណើរអាជីវកម្ម និងភ្ញៀវទេសចរ។ ម៉ាកសញ្ញា Orient Express ត្រូវបានស្ថាបនិកកែលម្អឡើងវិញសម្រាប់ពេលអនាគត ជាមួយនឹងចក្ខុវិស័យថ្មីដើម្បីកសាងការប្រមូលផ្ដុំសណ្ឋាគារដ៏ប្រណិត និងល្បីល្បាញដែលមានលក្ខណះនៃការរចនាម៉ូតបែប ប្រពៃណី និងផ្សងព្រេង។

    សណ្ឋាគារថ្មីនេះនឹងបើកដំណើរការនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០១៩ ដែលវាមានបន្ទប់ចំនួន ១៥៤ ដែលបន្ទប់គេងនីមួយៗបានរៀបចំនូវរចនាបទ ៩ម៉ូតផ្សេងៗគ្នានិងមានផ្ទះល្វែងពីរនៅជាន់ក្រោមគេប្រកបទៅដោយផាសុខភាព រួមមានទាំងអាងហែលទឹកនៅទីធ្លាខាងក្រៅ កន្លែងហាត់ប្រាណ និងបន្ថែមរចនាបទផ្សេងៗទៀតរបស់ Orient Express Spa ដោយ Guerlain។

    ភ្ញៀវនឹងមានកន្លែងមើលទេសភាពនៅលើដំបូលនៃអគារដ៏អស្ចារ្យមួយនេះ ខណះដែលបន្ទប់ទាំងអស់នៅក្នុងអគារនឹងផ្ដល់នូវទេសភាពគួរអោយភ្ញាក់ផ្អើលនៃភាគខាងកើតនៃទីក្រុង។ អគារ ៧៨ជាន់នៃ King Power នេះជាអគារខ្ពស់បំផុតនៅបាងកក និងជាចំនុចសំខាន់មួយក្នុងតំបន់ផងដែរ។

    គួរបញ្ជាក់ផងដែរថាគ្រប់គម្រោងនៃការសាងសង់ទាំងអស់របស់ King Power សុទ្ធតែមានរចនាបទផ្សេងពីគ្នាគួរអោយចាប់អារម្មណ៏ និងខុសប្លែកពីគ្នា៕

    ប្រែសម្រួលដោយ៖ បាយក្តាំង
    ប្រភព ៖ bangkokpost

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ