ហួសចិត្ត! ស្រីស្អាត លោតទឹកសម្លាប់ខ្លួននៅលើស្ពានលីយ៉ុងផាត់ ព្រោះខឹងឪពុកម្តាយមិនទិញទូរស័ព្ទនិងចិញ្ចៀនពេជ្រអោយ

បណ្តាញសង្គម៖ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានស្ត្រីម្នាក់បានធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួន ពីលើស្ពានលីយ៉ុងផាត់ ដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក Zoomer-X ព៌ណក្រហមលាយ បង្កការភ្ញាក់ផ្អើល មួយដល់អ្នកធ្វើដំណើរតាមផ្លូវចោមរោមឈរមើលបានកើតឡើងនៅលើស្ពានលីយ៉ុងផាត់។ ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់​នៅចំណុចលើស្ពាន​លីយ៉ុងផាត់ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

តាមសាក្សីពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានអោយដឹងថា នៅមុនពេលកើតហេតុ គេបាន​ឃើញនារីវ័យក្មេងម្នាក់ បានជិះម៉ូតូមួយគ្រឿង (មិនច្បាស់ពីទឹសណា) បានមកលោតទឹកសម្លាប់ខ្លួននៅលើ​ស្ពាន ទើបកម្លាំងនគរបាលប៉ុស្តិ៍ព្រែកព្នៅដែលឈរជើង​ក្បែរនោះទៅដល់កន្លែងកើតហេតុ​ភ្លាមៗផងដែរ​តែមិនបានឃើញ​ជនរងគ្រោះទេ ព្រោះលិចចុះទៅក្នុងទឹកបាត់និងដោយសារទឹកហូរខ្លាំងផង។

សមត្ថកិច្វបានប្រាប់អោយដឹងថាម៉ូតូដែលបន្សល់ទុកម៉ាក Zoomer-X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HA-2732 ហើយត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលព្រែកព្នៅ​ដើម្បីរង់ចាំ​សាច់ញាតិ​មកទទួល ។ នារីដែលធ្វើអត្តឃាដលោតទឹកសម្លាប់ខ្លួនត្រូវបានគេស្គាល់ឈ្មោះ សែ ពុធារី ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីសាច់ញាតិជនរងគ្រោះបានប្រាប់ថា នៅថ្ងៃកើតហេតុជនរងគ្រោះ​បានសុំមកលេងផ្ទះបងប្អូន​នៅម្តុំព្រែកលាប លុះមកដល់រសៀលថ្ងៃដដែល ​មានគេប្រាប់ថាកូនលោតទឹកសម្លាប់ខ្លួន​លើស្ពានលីយ៉ុងផាត់​បាត់ទៅហើយ គ្រាន់តែទទួលដំណឹងនេះភ្លាមគាត់ក៏ប្រញ៉ាប់មកកន្លែងកើតហេតុភ្លាមតែមិនបានឃើញ ហើយ​បានរត់ទៅប៉ុស្តិ៍នគបាលព្រែកព្នៅដម្បីសួរនាំទើបដឹង។

តាមការបញ្ជាក់ពីអាណាព្យាបាលនៅមុខសមត្ថកិច្ចអំពី រឿងហេតុដែលបបណ្តាលអោយនាងគិតខ្លីលោតទឹក​សម្លាប់ខ្លួននេះ គឺមកពីនាងមានវិបត្តិក្នុងគ្រួសារផង និងនាងទាមទាអោយឪពុកម្តាយទិញទូរស័ព្ទនិង​ចិញ្ចៀន​ពេជ្រ​មិនបានផងដែរ។

ក្រោយធ្វើកំណត់ហេតុរួច ខាងនគរបាលប៉ុស្តិ៍ព្រែកព្នៅ​ក៏បានប្រគល់ម៉ូតូរបស់ជនរងគ្រោះ អោយទៅក្រុម​គ្រួសារ​វិញផងដែរ ៗ ចំណែកសព ជនរងគ្រោះរហូតមកដល់ពេលនេះនៅមិនទាន់បានឃើញនៅឡើយដែរ៕

ប្រភព៖ khmer360

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ