• ដំរីមួយក្បាល ឡើងលើរបងឈើដើម្បីដើររកស៊ីចំណី តែចុះមិនរួច បណ្តាលឲ្យដាច់ខ្យល់ស្លាប់ (មានវីដេអូ)

    DailyMail៖ នេះបើតាមរយៈការចេញផ្សាយរបស់ សារព័ត៌មាន DailyMail កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានអោយដឹងថា មានសត្វដំរីមួយក្បាល បានស្លាប់នៅលើរបងខណ្ឌចែកផ្លូវ យ៉ាងអណោច អាធ័ម ព្រោះតែត្រូវនៅជាប់លើរបងនោះរហូតដល់ ដាច់ខ្យល់ស្លាប់។

    ហេតុការណ៍មួយនេះបានកើតឡើងនៅក្នុងតំបន់ Karnatak ដែលស្ថិតនៅភាគខាងត្បូងប្រទេស ឥណ្ឌា។ ហើយដំរីដែលស្លាប់នោះ មានអាយុ ៤២ឆ្នាំ ត្រូវបានប្រជាជនលើកទំលាក់ពីលើរបងមកដីវិញ។ ហេតុការណ៍មួយនេះបានធ្វើអោយមានការរិះគន់ យ៉ាងខ្លាំង ចំពោះការធ្វើរបងមួយ។ ចំពោះមូលហេតុ ដែលធ្វើរបងដោយសារតែមិនចង់អោយហ្វូងដំរី ចូលស៊ីដំណាំរបស់គេ។ របងមួយនេះ ត្រូវបានធ្វើ ដោយលាតសន្ធឹងប្រវែង ៣២គីឡូម៉ែត្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ