• ខ្សែប្រយុទ្ធ Lionel Messi ឈ្នះស្បែក​ជើងមាស Golden Shoe award ជាលើកទី៥ នៅប្រទេស​អេស្ប៉ាញ

    (ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi បានឈ្នះពានរង្វាន់ស្បែកជើងមាស Golden Shoe award ក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ជាលើកទី៥ ក្នុងនាមជាកីឡាករក្លឹបអ្នកមានបុណ្យ FC Barcelona ដែលរកគ្រាប់ស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ច្រើនជាងគេក្នុងរដូវកាលឆ្នាំ២០១៧-២០១៨ ក្នុងពិធីប្រគល់ពាន ដែលត្រូវបានធ្វើឡើងនារាត្រីថ្ងៃអង្ការ ទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសអេស្ប៉ាញផ្ទាល់តែម្តង។

    ថ្វីបើកីឡាករវ័យ ៣១ឆ្នាំរូបនេះ មិនត្រូវបានជាប់ជាបេក្ខភាពដណ្តើមពានរង្វាន់ Ballon d’Or 2018 ក៏ដោយ តែ Messi នៅតែរីករាយជាមួយនឹងអាជីពបាល់ទាត់ប្រកបដោយជោគជ័យរបស់គេ ដែលបានជួយក្លឹប Barcelona ឈ្នះជើងឯក La Liga និងពានលមដាប់ទី២ អេស្ប៉ាញ Copa del Rey រដូវកាលមុន។

    Messi រកបាន ៣៤គ្រាប់ ក្នុងចំណោម ៣៦ប្រកួតនៅ La Liga ដើម្បីឈានទៅរកតំណែងជើងឯក ជាកំណត់ត្រា មួយដែលមិនទាន់មានកីឡាករនៅក្លឹបកំពូលរបស់អឺរ៉ុបរូបណាអាចធ្វើបានដូច គ្រាដែលកីឡាករខ្សែប្រយុទ្ធ Mohamed Salah របស់ក្លឹប Liverpool អាចរកបានតែ ៣២ គ្រាប់ប៉ុណ្ណោះក្នុងលីគកំពូលអង់គ្លេសកាលពីរដូវកាល មុនដូចគ្នា។

    Messi បច្ចុប្បន្នមានវ័យ ៣១ឆ្នាំ ទទួលបានពានរង្វាន់មួយនេះជាលើកទី៥ លើសគូប្រជែង Cristiano Ronaldo ដែលទទួលបាន ៤លើក ខណៈការប្រកួតក្នុងរដូវកាលឆ្នាំ២០១៨-២០១៩ កីឡាកររូបនេះ រកបាន Hat-Trick និង Assist ២ដង នៅពេលក្លឹប Barcelona យកឈ្នះក្លឹប Levente ៥-០ ជាការប្រកួតកាលពីថ្ងៃអាទិត្យ ក្នុងក្របខណ្ឌ La Liga សប្តាហ៍ទី១៦ ហើយកីឡាកររូបនេះក៏កំពុងតែរកបាន ១៤គ្រាប់ ឈរលើកំពូលតារាងកីឡាករស៊ុតបានច្រើនជាងគេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ