• ត្រៀមអាវរងារទុក! ឆ្នាំនេះអាកាសធាតុនឹងត្រជាក់ជាងឆ្នាំមុនៗ ចាប់ពីចុងឆ្នាំនេះទៅ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា តាមការព្យាករណ៍បានបង្ហាញថា ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ ឬអាចយូរជាងនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចុះត្រជាក់ខ្លាំងជាងបណ្ដាឆ្នាំមុនៗ។

    អ្នកនាំពាក្យរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «យោងតាមការព្យាករណ៍ គឺនៅចុងខែនេះ ឬក៏ដើមខែមករា ឆ្នាំ២០១៩ នឹងចាប់ផ្ដើមចុះត្រជាក់​ ហើយការត្រជាក់ឆ្នាំនេះ គឺអាចត្រជាក់ខ្លាំងជាបណ្ដាឆ្នាំមុនៗ ហើយរយៈពេលអាចយូរផងដែរ។ ការចុះត្រជាក់នេះ ក៏អាចពីចុងខែធ្នូឆ្នាំនេះ ដល់ចុងខែមករាឆ្នាំក្រោយផងដែរ»។

    បើតាមលោក ចាន់ យុត្ថា សម្រាប់អាកាសធាតុនៅក្នុងប្រទេសកម្ពុជា ប្រសិនបើមានអ្វីប្រែប្រួលយ៉ាងណានោះ ក្រសួងធនធានទឹក នឹងធ្វើការជូនដំណឹងជាបន្ដបន្ទាប់ផងដែរ៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ