• ដើម្បី​រកលុយ​តាម Youtube ស្ត្រីមួយក្រុមសុខចិត្តសម្តែង បញ្ចេញតំបន់ពិសេស រងការរិះគន់ខ្លាំង (មានវីដេអូ)

    ការ​សាង​ប្រាក់ចំណូល​នៅលើ​បណ្តាញ​សង្គម Youtube ត្រូវបាន​ដឹងថា បាន​កើតមានឡើង​ជាច្រើន​ឆ្នាំ​មកហើយ ។ ហើយ​ដើម្បី​ទទួលបាន​ការចូល​ទស្ស​នា​ច្រើន ម្ចាស់​វីដេអូ​នីមួយៗ តែង​រិះរក​នូវ​គំនិត​ច្នៃប្រឌិត​ប្លែកៗ និង​ខ្លះ​ដល់​ថ្នាក់​ហ៊ាន​លះបង់​បញ្ចេញ​តំបន់​កេរ្តិ៍ខ្មាស ដោយ​ពុំ​ខ្វល់​នឹង​មតិ​រិះគន់​ឡើយ អ្វីដែល​សំខាន់​នោះ គឺ​កុំ​ឲ្យ​តែ Youtube បិទ​វីដេអូ​ចោល​ប៉ុណ្ណោះ ។​

    ជាក់ស្តែង ឆា​ណែ​ល​ដ៏​ល្បី​របស់​ស្ត្រី​ខ្មែរ​រូប​ស្រស់​ម្នាក់​មានឈ្មោះ Creative Daily Share បាន​កំពុង​ទទួលរង​ការរិះគន់​មិន​ពេញចិត្ត​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន ព្រោះថា រាល់​វីដេអូ​មួយៗ​របស់​នាង​ដែល​ទទួលបាន​ការចូល​ទស្សនា​រាប់លាន​ដង តែង​បានបង្ហាញ​ភាព​ស្រើបស្រាល ពោល​គឺមាន​ចេតនា​បង្ហាញ​តំបន់​កេរ្តិ៍​ម៉ែ​ចែក​ឲ្យ បើទោះបីជា​ស្លៀកខោ​ខ្លី​ក្នុង​ក៏ដោយ ។​

    ​គួរ​បញ្ជាក់ថា ឆា​ណែ​ល​របស់​នាង មាន​អ្នក Subscribe ជាង ៥០០,០០០ និង​មាន​វីដេអូ​ជាង ៣០ ប៉ុណ្ណោះ ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ម្តាយ​រូបនេះ ធ្វើ​កិច្ចការ​គ្រប់បែបយ៉ាង​នៅក្នុង​ផ្ទះ ក៏ដូចជា​ចេញ​លំហែកាយ​នៅ​ខាងក្រៅ ជាមួយ​កូនស្រី​តូច​ម្នាក់​របស់​នាង ។​

    ​ទាក់ទង​នឹង​ករណីនេះ​ផងដែរ YouTube បាន​ទ​ទួ​ច​ថា សមាជិក​សហគមន៍រ​បស់​ខ្លួន បាន «​រាយការណ៍​វីដេអូ​ទាំងនោះ ដែល​ពួកគេ​រកឃើញថា​ពុំ​សមរម្យ​» ហើយ​អនុញ្ញាត​ពួកគេ​ដឹងថា តើ​ឆា​ណែ​ល​ណាមួយ​ដែល​កំពុង​បំពាន​គោលការណ៍​ណែនាំ​របស់​ពួកគេ ។ ទោះយ៉ាងណា YouTube នៅតែ​ពុំទាន់​រកឃើញ​វីដេអូ​បំពាន​ណាមួយ នៅលើ​ឆា​ណែ​ល​ទាំង​នោះទេ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ