• ជប៉ុន​ត្រៀមទិញ​យន្តហោះ​បំបាំងកាយ និងមី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ ​ដើម្បី​គាំទ្រ​អា​មេ​រិច ប្រឆាំង​ជាមួយចិននិង​រុស្សី​

    ប្រទេស​ជប៉ុន​នឹង​ធ្វើកា​រ​ពន្លឿន​លើ​ការចំណាយ​លើ​ការទិញ​យន្តហោះ​បំបាំង​កាយ មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ និង​សព្វាវុធ​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ដើម្បី​ជួយ​គាំទ្រ​ កង​កម្លា​ង​របស់​អា​មេ​រិច​ប្រឆាំង​នឹង​យោធា​ចិន​នៅ​តំបន់​ប៉ា​ស៊ីភិ​ច​ខាងលិច​។ នេះ​បើ​តាម​របាយការណ៍​ថ្មី​ចំនួន ២​សន្លឹក​របស់​រដ្ឋាភិបាល​។​

    ​គំរោងការណ៍​ជប៉ុន​គឺជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​មហិច្ឆតា​របស់​ជប៉ុន​ដើម្បី​ក្លាយខ្លួន​ទៅជា​​មហាអំណាច​ក្នុង​តំបន់ ខណៈ​ដែល​ការ​កសាង​​កម្លាំង​យោធារ​បស់​ចិន និង​រុស្សី​បានដាក់​សម្ពាធ​លើ​​សម្ព័ន្ធមិត្ត​របស់ខ្លួន គឺ​សហរដ្ឋ​អា​មេ​រិច​។​

    “​សហរដ្ឋ​អា​មេ​រិច​នៅតែ​ជា​មហាអំណាច​ពិភពលោក ប៉ុន្តែ​គូប្រកួត​យើង​ចាប់ផ្តើម​ងើប​ឡើង ហើយ​យើង​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការប្រកួតប្រជែង​យុទ្ធសាស្ត្រ​ជាមួយនឹង​ចិន និង​រុស្សី ខណៈ​ពួកគេ​កំពុង​ប្រជែង​ក្នុង​តំបន់​”​។ នេះ​បើ​តាម​របាយការណ៍​ការ​ពារ​ជាតិ​រយៈពេល ១០​ឆ្នាំ​ដែល​អនុម័ត​ដោយ រដ្ឋាភិបាល​របស់​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe​។​

    ​នៅក្នុង​របាយការណ៍ ជប៉ុន​គ្រោង​នឹង​ទិញ​យន្តហោះ​បំបាំង​កាយ F-35 ចំនួន ៤៥​គ្រឿង​ដែល​មាន​​តម្លៃ ៤​ពាន់​លាន​ដុល្លា ខណៈ​ជប៉ុន​មាន​ចំនួន ៤២​គ្រឿង​ស្រាប់​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ