• សំបុត្រការប្រគុំតន្រ្តី របស់ក្រុមចម្រៀង​ BTS នៅថ្ងៃទី៦ មេសា ឆ្នាំ២០១៩ នៅទីក្រុងបាងកក លក់អស់គ្មានសល់

    សំបុត្រសម្រាប់ចូលរួមក្នុងការប្រគុំតន្រ្តីដែលពួកគេបានលក់អស់គ្មានសល់នេះ គឺនៅពហុកីឡាដ្ឋានធំជាងគេនៅក្នុងបប្រទេសថៃដែលជាបរវេននឹងធ្វើការប្រារព្ធពិធី។​ ការប្រគុំតន្រ្តីទេសចរណ៏របស់ក្រុម BTS នឹងធ្វើឡើងនៅឯពហុកីឡាដ្ឋានជាតិ Rajamangala ក្នុងប្រទេសថៃ។

    ក្រុមតារាចម្រៀងបុរស​ BTS នឹងក្លាយជាសិល្បៈករនៃវិស័យ K-Pop ដំបូងគេដែលនឹងធ្វើការប្រគុំតន្រ្តីផ្ទាល់ខ្លួននៅពហុកីឡាដ្ឋានជាតិ Rajamangala ដែលធ្លាប់ជាកន្លែងសម្រាប់ការប្រគុំតន្រ្តីរបស់ Lady Gaga និង Coldplay នាពេលកន្លងមក។ ហើយមិនយូរប៉ុន្មានទៀតទេបន្ទាប់ពីការប្រគុំតន្រ្តីរបស់ក្រុម BTS រួចរាល់ហើយនោះ តារាចម្រៀង Ed Sheeran នឹងមករៀបចំការប្រគុំតន្រ្តីរបស់គាត់នៅក្នុងតំបន់នេះដែរ។

    សម្រាប់ពហុកីឡាដ្ឋាន Rajamangala មានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៤៩.៧២២នាក់ គឺជាពហុកីឡាដ្ឋានធំបំផុតនៅក្នុងប្រទេសថៃដែលធ្លាប់បានបើកនិងប្រើប្រាស់ជាលើកដំបូងសម្រាប់អាស៊ីហ្គេមកាលពីឆ្នាំ ១៩៩៨ ។ ដែលទីលាននេះមានកន្លែងអង្គុយច្រើនជាង ៤ដងនៃចំនួនអ្នកទស្សនាបើប្រៀបធៀបទៅនឹងកន្លែងដែលក្រុម BTS ធ្លាប់មកប្រគុំតន្រ្តី Wings tour កាលពីឆ្នាំ ២០១៦ នៅឯ IMPACT Arena ដែលមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាបានត្រឹម ១១,០០០ នាក់។

    ដោយសារតែទំហំនៃការគាំទ្រពិតជាមានសន្ទុះ ក្រុមតារាចម្រៀងនេះនឹងធ្វើការរៀបចំកម្មវិធីបន្ថែមនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០១៩។ ហើយចំពោះតម្លៃសំបុត្រវិញអាចចាប់ពី ២០០០បាត(៦១$) ដល់ ៦៨០០បាត(២០៧$)។

    នេះក៏ជាឪកាសល្អសម្រាប់អ្នកគាំទ្រក្រុមមួយនេះខ្លាំងផងដែរ ដែលខកខានមិនបានទិញសំបុត្រពីលើកមុន សង្ឃឹមថាទិញសំបុត្របានទៅចុះ បំណងល្អពី Admin ៕

    ប្រភព ៖ koreaboo
    ប្រែម្រួលដោយ៖ Dy

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ