• ហួសនិងថ្លែង! ឆែក​ក្នុង​អាស្រម​សង្ឃ មួយ​អង្គ​នេះ ឃើញ​ចង់​ញាក់សាច់ នៅ​បាត់ដំបង…!

    (ខេត្តបាត់ដំបង)៖ នៅ​ថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៨ កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​មន្ត្រី​ធម្ម​ការចុះ​ឆែកឆេរ​អាស្រម​ព្រះសង្ឃ​មួយអង្គ ដែល​គង់នៅ​ចំណុច​ភ្នំ៨២ ស្ថិតក្នុង​ភូមិ​ចាំ​ចាប ឃុំ​បឹងរាំង ស្រុក​កំរៀង បន្ទាប់ពី​មានការ​សង្ស័យ​សង្ឃ​អង្គ​នេះ មាន​លាក់ទុក​កាំភ្លើង​ច្នៃ​និង​សម្ភារ​ល្មើសច្បាប់​មួយចំនួនទៀត ។ ភិក្ខុសង្ឃ​អង្គ​នោះ នាម ហ៊​ន អង បច្ចុប្បន្ន​គង់នៅ​អាស្រម​ចំណុច​ភ្នំ​នេះ។

    សមត្ថកិច្ច​និង​អនុគណៈ​ស្រុក រួមទាំង​មន្ត្រី​ធម្មការ​ផង បាន​ចុះ​ត្រូតពិនិត្យ​និង​ឆែកឆេរ​នៅក្នុង​អាស្រម​អង្គ​នេះ ដោយ​រកឃើញ​វត្ថុតាង​មួយចំនួន រួមមាន​ដក​កាំភ្លើង​ខ្យល់​បាញ់​គ្រាប់កង់​ចំនួន១ដើម, កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក១ដើម(ខូចគុណភាព) តែមាន​បង់១ និង​គ្រាប់​ចំនួន៩គ្រាប់, ខ្នោះដៃ១គូ, វិទ្យុ​ម៉ាក​MOTOROLA ១គ្រឿង, ដាវ​សា​ម៉ូ​រ៉ៃ១ដើម, កាំបិត​ចំពុះទុង១ដើម និង​មួក​នគរបាល១ ។

    សមត្ថកិច្ច​បាន​ប្រាប់ថា ជាមួយនឹង​ការចុះ​ឆែកឆេ​នេះ មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​ទឹកនោម​ភិក្ខុសង្ឃ​អង្គ​នេះ​រកឃើញថា សង្ឃ​អង្គ​នេះ​មាន​ផ្ទុក​សារធាតុ​ញៀន​ទៀតផង ។ បន្ទាប់ពី​ធ្វើការ​ដកហូត​នូវ​វត្ថុតាង​ទាំងនោះ មន្ត្រី​ធម្មការ និង​លោកគ្រូ​អនុគណ​ស្រុក​កំរៀង បានសម្រេច​ផ្សឹក និង​ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ៕

    ប្រភព៖ Fasi Kmtvnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ