• មហាសេដ្ឋី Bitcoin បានចាប់ខ្លួន បន្ទាប់ពី​បាច​ក្រដាស​ប្រាក់ ១០០លានដុល្លារហុងកុង ពី​លើ​អគារ! (មានវីដេអូ)

    (ហុងកុង)៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បុរសម្នាក់វ័យ ២៤ឆ្នាំ បានបាច់ក្រដាសប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីលើអាគារ និងធ្វើឲ្យមានភាពជ្រួលច្របល់ដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ នៅទីក្រុងហុងកុង។

    អ្នកដែលបាននៅក្នុងកន្លែងកើតហេតុនោះ បាននិយាយថា ចំនួនទឹកប្រាក់ដែលបាច់នោះមានតម្លៃប្រហែលជា ១០០លានដុល្លារហុងកុង ប៉ុន្តែខាងប៉ូលីសបានរាយការណ៍ថា ពួកគេប្រមូលប្រាក់បានពីដងផ្លូវប្រហែល ៥០០០ដុល្លារហុងកុង ឬ ប្រហែលជាង ៦០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។

    ប៉ូលីស បានអះអាងថា បុរសខាងលើត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទធ្វើបង្កអសុន្តិសុខសាធារណៈ។

    សូមជម្រាបថា បុរសខាងលើបានប្រើប្រាស់ក្រដាសប្រាក់ ១០០ដុល្លារហុងកុង ដើម្បីបាច់ពីលើអាគារមួយកន្លែងនៅប្រទេសចិន ហើយលោកបានអះអាងថា ខ្លួនគឺជាព្រះដែលលួចពីអ្នកមាន និងបានជួយទៅដល់អ្នកក្រ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ