• ពិតជាគួរឲ្យសោកស្តាយ! Man.United សម្រេចបញ្ចប់តំណែងលោក Jose Mourinho ជាផ្លូវការណ៏ហើយ

    ក្រុមបិសាចក្រហម Man.United បានឈានដល់ការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកឈុតធំលោកលោក Jose Mourinho ជាផ្លូវការណ៏ហើយបន្ទាប់ពីអ្នកចាត់ការទូទៅក្រុម ក្រុម Manchester United ចូលមកដឹកនាំក្រុមបានរយៈពេល២ ឆ្នាំកន្លះ រួចមក។

    ក្រោយចូលមកដឹកនាំក្លឹបបន្តពីអតីតគ្រូបង្វឹកលោកLuis Van Gaal គ្រូបង្វឹកសញ្ញាតិព័រទុយហ្គាល់បច្ចុប្បន្នមាន វ័យ ៥៥ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ League Cup និង Europa League ជាមយយក្រុមមានមូលដ្ឋាននៅទឹកដី Old Trafford ។

    ប៉ុន្តែរដូវកាលថ្មីនេះក្រុម Man Utd កំពុងធ្លាក់នៅក្នុងភាពដុនដាបនិងកំពុងឈរនៅលំដាប់លេខរៀងទី៦ ក្នុងក្របខ័ណ្ឌ Premier League ដោយមានគម្លាតរហូតដល់ទៅ ១៩ ពិន្ទុពីក្រោយក្រុមនាំមុខតារាងគឺហង្សក្រហម Liverpool ដែល បាន ផ្តួលពួកគេ ៣-១ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

    ម្ចាស់ជើងឯក១៣សម័យMan United បានធ្វើសេចក្តីថ្លែងការណ៍ភ្លាមៗមួយថា:គ្រូបង្វឹកបណ្តោះអាសន្ន នឹងត្រូវតែងតាំងដឹកនាំក្រុមអាចរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះដរាបណាក្លឹបជ្រើសបានអ្នកចាត់ការទូទៅថ្មីមួយដែល និងចូលមកដឹកនាំឈុតធំរបស់ក្រុម ។ក្លឹបសូមថ្លែងអំណរគុណដល់ Jose សម្រាប់ការងាររបស់គាត់ក្នុងអំឡុងពេលរបស់គាត់នៅឯក្លឹប Manchester United និងសូមជូនពរអោយគាត់ទទួលជោគជ័យនាពេលអនាគត ។

    កែសម្រួលដោយ៖ Cambosport
    ប្រភព៖ BBC

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ