• ប្រទះឃើញគោ១​ក្បាល​ងាប់ ​នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង ​សង្ស័យសត្វខ្លាខាំ បម្រុងសុីជាចំណី

    បាត់ដំបង៖ នៅព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ភូមិ​ស្ទឹងតូច​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ព្រោះ​មាន​សត្វ​គោមួយ​ក្បាល​បាន​ងាប់​ដោយមាន​ស្នាមរបួស​ជាច្រើន​កន្លែង ។​

    អ្នកភូមិ​បានដាក់​ការសង្ស័យថា អាច​ត្រូវ​សត្វ​ខ្លា​ចូលមក​ខាំ​បម្រុង​ស៊ី​ជា​ចំណី ។​ សមត្ថកិច្ច​ចុះ​ពិនិត្យ​សត្វ​គោ​ងាប់​សង្ស័យ​សត្វ​ខ្លាខាំ​។

    លោក​ម៉ៅ ស៊ុន​កាំ​ង​អធិការនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថា​ ម្ចាស់​គោ​ឈ្មោះ​ស៊ុន ភាព ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិស្ទឹងតូច​ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​ ។​
    សត្វ​គោ​នោះ មាន​ស្នាមរបួស​ត្រង់​ក​ផ្នែក​ខាងលើ និង​បូក ។​ មិនតែប៉ុណ្ណោះ​ថែមទាំង​បាក់ក​ទៀតផង​។​

    គាត់​សង្ស័យថា​មាន​សត្វ​ខ្លា​ចូលមក​ខាំ​បម្រុង​ស៊ីពេល​រំលងអធ្រាត្រ​ហើយវា​ផ្អើល​រត់​ចូល​ព្រៃ​វិញ​បាត់​ដោយសារ​មាន​មនុស្ស​ចេញមក​ពី​មើល​ការប្រគំ​តន្ត្រី​ដើរ​តាមផ្លូវ​។​
    សមត្ថកិច្ចសន្និដ្ឋានថា​ សត្វ​ខ្លាខាំ៕

    ប្រភព៖ ភ្នំពេញ ញូស៍

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ