• វៀតណាម ​ប្រកាសចេញទូរសព្ទស្មាតហ្វូនដំបូង មានតម្លៃចាប់ពី ១០០ដុល្លារ!

    កាល​ពី​ថ្មីៗ​នេះ​​ក្រុមហ៊ុន​ Vsmart ដែល​កាន់​កាប់​ដោយ​សម្ព័ន្ធ​ Vin Group របស់​​វៀតណាម​ បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ដំបូង​របស់​ខ្លួន​ចំនួន​ ៤ ម៉ូដែល ដែល​មាន​តម្លៃ​លក់​ចាប់​ពី​ខ្ទង់ ១០០ ដុល្លារ។

    ស្មាតហ្វូន​ទាំង​បួន​មាន​ម៉ូដែល Joy 1, Joy 1+ , Active 1 និង​ Active1+ ដែល​មាន​តម្លៃ​លក់​ដំបូង​​ប្រមាណ ១០៦ ដុល្លារ, ១៤៥ ដុល្លារ, ២១៤ ដុល្លារ និង ២៦៩ ដុល្លារ តាម​ម៉ូដែល​នីមួយៗ។ តម្លៃ​​លក់​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លាំង ដែល​ធូរ​ថ្លៃ​លើស​ពី​ការ​រំពឹង​ទុក។

    ចំពោះ​ម៉ូដែល​ Joy 1 ដែល​ធូរ​ថ្លៃ​ជាង​គេ​​មាន​បំពាក់​អេក្រង់​ LCD ទំហំ ៥,៥ អ៊ីញ, ប្រើ​បន្ទះ​ឈីប​ Snapdragon 430, RAM ទំហំ ៣ GB, អង្គ​ផ្ទុក​ទំហំ ៣២ GB, ថ្ម​ទំហំ ៣០០០ mAh និង​កាមេរ៉ា​ក្រោយ​មាន​មួយ​គ្រាប់​កម្រិត ១៣ MP។

    ម៉ូដែល Joy 1+ ស្រដៀង​នឹង Joy 1 ដែរ ប៉ុន្តែ​មាន​អេក្រង់​ឆក​​ទំហំ ៦,២ អ៊ីញ, ប្រើ​បន្ទះ​ឈីប​ Snapdragon 435, RAM ទំហំ ៣ GB, អង្គ​ផ្ទុក ៣២ GB និង​មាន​កាមេរ៉ា​ភ្លោះ​ទំហំ ១៣ MP + ២ MP។

    សម្រាប់​ម៉ូដែល Active 1 ​មាន​អេក្រង់​ទំហំ ៥,៥ អ៊ីញ, បន្ទះ​ឈីប​ Snapdragon 660, RAM ទំហំ ៤ GB, អង្គ​ផ្ទុក ៦៤ GB, ថ្ម​ទំហំ ៣១០០ mAh និង​មាន​កាមេរ៉ា​ភ្លោះ​កម្រិត ១២ MP + ៥ MP។

    ម៉ូដែល​ចុង​ក្រោយ Active 1+ រាង​ទំនើប​ជាង​គេ​បន្តិច​ ដោយ​មាន​អេក្រង់​ ៦,២ អ៊ីញ, ប្រើ​បន្ទះ​ឈីប​ Snapdragon 660, RAM ទំហំ ៦ GB, អង្គ​ផ្ទុក ៦៤ GB, ថ្ម​ទំហំ ៣៦៥០ mAh និង​កាមេរ៉ា​ភ្លោះ​កម្រិត ១២ MP + ២៤ MP ហើយ​មាន​កាមេរ៉ា​ Selfie កម្រិត ២០ MP ផង​ដែរ។

    គួរ​ដឹងថាស្មាតហ្វូន Vsmart ទាំង​បួន​នេះ​បាន​ដាក់​លក់​ជា​ដំណាក់​កាល​ដំបូង​លើ​ទីផ្សារ​ក្នុង​ស្រុក​ចាប់​ពី​ពេល​នេះ ហើយ​ការ​ដាក់លក់ដំណាក់កាលទីពីរនឹងត្រូវប្រែប្រួលតម្លៃបន្តិចបន្តួច៕

    ប្រភប៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ