• រំភើបជំនួស! បុរសភេទទីបី ជនជាតិសិង្ហបុរីម្នាក់ ឈ្នះក្ដីជាលើកដំបូង ក្នុងការទទួលបានសិទ្ធិចិញ្ចឹមកូន ពីអ្នកទទួលពពោះជំនួស នៅសហរដ្ឋអាមេរិក

    សិង្ហបុរី៖ បុរសភេទទីបីជនជាតិ​សិង្ហបុរីម្នាក់កាលពីថ្ងៃចន្ទទើបតែឈ្នះក្ដីក្នុងការទទួលបានសិទ្ធិក្នុងនាមជាឪពុកម្នាក់ និងអាចចិញ្ចឹមកូនដែលបានតាមរយះអ្នកដែលទទួលពពោះជំនួសនៅ​សហរដ្ឋអាមេរិក យើងអាចនិយាយបានថាវាគឺជារឿងក្ដីដ៏សំខាន់មួយសំរាប់តុលាការរដ្ឋអភិរក្សនិយមមួយនេះ។ ដែលបច្ចុប្បន្ននេះសិង្ហបុរីជាប្រទេសសម័យទំនើប និងសំបូរបែបហើយឥរិយាបទនៃការស្រលាញ់ភេទដូចគ្នាដែលធ្លាប់តែត្រូវបានគេរិះគន់ វាបានប្រែក្លាយទៅជារឿងហួសសម័យបាត់ទៅហើយ។

    អាពាហ៍ពិពាហ៍សម្រាប់អ្នកដែលស្រលាញ់ភេទដូចគ្នានៅតែមិនត្រូវបានគេអនុញ្ញាត និងការរួមភេទរវាងបុរសនិងបុរសនៅតែជាការខុសច្បាប់ដែលស្ថិតនៅក្រោមច្បាប់ដែលមានតាំងពីសម័យអាណានិគមចក្រភពអង់គ្លេសមកម្ល៉េះ បើទោះបីជាវាកម្រត្រូវបានយកមកអនុវត្តក៏ដោយ។

    ក្នុងករណីដែលបានកើតឡើងចុងក្រោយបង្អស់ មានបុរសម្នាក់ដែលមានទំនាក់ទំនងភេទដូចគ្នាយូរអង្វែងមកហើយ បានលើកឡើងជាសំនួរជាលើកដំបូងអំពីការមិនទទួលយកនៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែត្រូវបានគេឆ្លើយតបមកកាន់គូស្នេហ៏ដែលស្រលាញ់ភេទដូចគ្នានេះ គឺទំនងមិនអាចទទួលបានការអនុញ្ញាតនោះទេ។

    ត្រលប់ទៅកាន់រឿងបុរសខាងលើវិញម្ដង ដើមឡើយគាត់បានជួបនឹងអ្នកដែលអាចពពោះជំនួសអោយគាត់បាននៅសហរដ្ឋអាមេរិកដែលបានធ្វើការព្រមព្រៀងគ្នាក្នុងរង្វង់ទឹកប្រាក់ US$200,000. ដើម្បីធ្វើការពពោះកូនមួយនេះ បុរសម្នាក់នេះធ្វើដូចនេះដោយសារតែការពពោះជំនួសត្រូវបានគេហាមឃាត់យ៉ាងគំហិតបំផុតនៅក្នុងប្រទេសសិង្ហបុរី ហើយឥឡូវនេះទារកដែលបានពីការពពោះជំនួសក៏បានកើតមករួចហើយដែរ ដែលពេលនេះមានអាយុទើបតែ ៥ឆ្នាំប៉ុណ្ណោះ។

    បុរសម្នាក់អាយុ ៤៦ឆ្នាំមិនត្រូវបានគេស្គាល់អត្តសញ្ញាណបាននាំក្មេងនោះមកកាន់ប្រទេសសិង្ហបុរីវិញ ដើម្បីដាក់ពាក្យស្នើរសុំយកសិទ្ធិចិញ្ចឹមកូនជាផ្លូវការដោយសង្ឃឹមថានឹងទទួលបានសញ្ជាតិសិង្ហបុរី។ តែអ្វីមិនដូចការគិតនោះទេ ចៅក្រមបានច្រានចោលពាក្យស្នើសុំដំបូងរបស់គាត់កាលពីខែធ្នូឆ្នាំមុន ប៉ុន្តែគាត់នៅតែព្យាយាមប្ដឹងឧទ្ធរណ៏ទៅតុលាការជាន់ខ្ពស់សិង្ហបុរី ដែលបានសម្រេចអោយគាត់យ៉ាងពេញចិត្តបំផុត។

    ដោយចៅក្រមយុត្តិធម៏ម្នាក់បាននិយាយថា «ភស្ដុតាងបានបង្ហាញដល់យើង ថាវាពិតជាសំខាន់សម្រាប់ការចិញ្ចឹមបីបាច់ និងមើលថែសម្រាប់កូនក្មេងម្នាក់នោះ ទើបការស្មើរសុំកូនចិញ្ចឹមត្រូវបានធ្វើឡើង»។ មេធាវីរបស់បុរសខាងលើមានឈ្មោះថា Ivan Cheong បាននិយាយថាកូនក្ដីរបស់គាត់មានសេចក្ដីត្រេកអរនិងរីករាយ ដែលនៅចុងបញ្ចប់នៃដំណើរការស្នើរសុំកូនមកចិញ្ចឹមបានជោគជ័យ និងសុខមាលភាពរបស់កុមារត្រូវបានគាំទ្រ៕

    ប្រភព ៖ bangkokpost
    ប្រែសម្រួលដោយ៖ Dy

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ