នៅក្នុងពិធីទទួលជួងមកវិញក្នុងក្រុង Balagiga ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសរសើរជនរួមជាតិរបស់ខ្លួន និងអាមេរិកក្រោយពេលទទួលបានជួងទាំងបីដែលត្រូវបានលួចទៅអស់រយៈពេល ១១៧ឆ្នាំមកវិញ។ គួរឲ្យដឹងថា កាលពីឆ្នាំ ១៩០១ក្រុមសកម្មប្រយុទ្ធហ្វីលីពីន បានសម្លាប់ទាហានអាមេរិក ៤៨នាក់ ដែលធ្វើឲ្យឧត្ដមសេនីយ៍ Jacob H Smith ខឹងសម្បារខ្លាំងរហូតបញ្ជាឲ្យមានការសម្លាប់រង្គាលជនជាតិហ្វីលីពីនរាប់ពាន់នាក់ ហើយក៏បានរឹបអូសជួងទាំងបីតែម្ដង។
ទោះយ៉ាងណាក៏ដោយ ប្រជាជនហ្វីលីពីនរាប់រយនាក់ បានសម្ដែងសេចក្ដីសាទរខ្លាំងចំពោះការវិលត្រលប់មកវិញរបស់ជួងទាំងបីដែលជាសញ្ញាដំណាងឲ្យ “ឯករាជ្យភាព” របស់ហ្វីលីពីន៕