ក្រៅពីមតិវែកញែកអំពីសម្រស់របស់បេក្ខនារីបវរកញ្ញាពិភពលោក ឆ្នាំ២០១៨ និងបេក្ខភាពរូបណាដែលបាននាំមុខគេនៅជុំចុងក្រោយ ក៏មានប្រធានបទក្តៅគគុកមួយនៅលើបណ្តាញសង្គម ដែលនិយាយពីការបាត់បង់សិទ្ធប្រកួតរបស់បេក្ខនារី Marie Esther Bangura មកពីប្រទេសសៀរ៉ាឡេអូន។
កញ្ញា Bangura ត្រូវបានដកសិទ្ធិចេញពីការប្រកួត ដោយសារតែនាងមានភាពយឺតយ៉ាវក្នុងការធ្វើដំណើរមកដល់ទីក្រុងបាងកកនៅថ្ងៃទី២ខែធ្នូ ប៉ុន្តែត្រូវបានអនុញ្ញាត្តិដោយអ្នករៀបចំកម្មវិធី TPN 2018 ដើម្បីចូលរួមក្នុងសកម្មភាពជាច្រើនទៀតជំនួសវិញ។
ប្រជាជនថៃមួយចំនួនដែលបានគាំទ្រចំពោះកម្មវិធីនេះ បានបង្ហាញអារម្មណ៍សោកស្តាយចំពោះស្ថានភាពរបស់នាងនៅពេលនោះ ដោយផ្តល់ការគាំទ្រដល់នាង ដោយបាននាំនាងទៅទស្សនាប្រសាទ Emerald និងវត្តអរុណ ក៏ដូចជាតំបន់ទេសចរណ៍វប្បធម៍សំខាន់ៗ នៅក្នុងទីក្រុងបាងកកផងដែរ ហើយរូបភាពទាំងនោះត្រូវបានគេឃើញបង្ហោះនៅលើគណនីយ facebook និង Instagram ផ្ទាល់ខ្លួនរបស់នាងតែម្តង។
កញ្ញា Bangura បានធ្វើឲ្យមហាជនមួយចំនួនមានការចាប់អារម្មណ៍នៅពេលដែលនាងបានបង្ហាញពីមូលហេតុដែលនាងត្រូវបានគេដកសិទ្ធនេះ ដោយនាងបានចំនាយពេល២សប្តាហ៍ដើម្បីធ្វើដំណើរពីប្រទេសសៀរ៉ាឡេអូន ដែលកំពុងហែកហួរដោយភ្លើងសង្គ្រាម ដោយប្រទេសហ្កាណា ដើម្បីស្នើពាក្យសុំទិដ្ឋាការនៅស្ថានទូតថៃនៅក្នុងប្រទេស នីហ្សេរីយ៉ា ហើយបន្ទាប់មកត្រូវជិះយន្តហោះពីប្រទេស អេត្យូពីមកកាន់ទីក្រុងបាងកក។ ហើយទីបំផុតនាងត្រូវមកដល់ប្រទេសថៃ នៅថ្ងៃទី ៨ ខែធ្នូ។
កញ្ញា Bangura បានប្រកាសប្រាប់ដល់បណ្តាសារព័ត៍មានថៃថា៖ «ខ្ញុំតែងតែចង់តំណាងឲ្យប្រទេសរបស់ខ្ញុំ ហើយនេះជាមូលហេតុដែលខ្ញុំបានព្យាយាមធ្វើដំណើរមកកាន់ទីនេះ។ ទោះជាដឹងថាខ្ញុំគ្មានសិទ្ធិក្នុងការប្រកួតប្រជែង តែខ្ញុំនៅតែមានអារម្មណ៍ល្អប្រសើរ ពីព្រោះខ្ញុំបានជួបជាមួយមនុស្សផ្សេងៗ និងបានរៀនពីអ្វីដែលថ្មីៗ។ ខ្ញុំដឹងថាធ្វើដែលអ្នកធ្លាប់បានឆ្លងកាត់អ្នកបានរៀនពីវា ហើយខ្ញុំពេលនេះក៏បានរៀងពីអ្វីដែលខ្ញុំបានឆ្លងកាត់ដែរ ខ្ញុំបានជួបមុស្សផ្សេងៗគ្នា។ ខ្ញុំមានអារម្មណ៍ថាពោរពេញដោយក្តីស្រលាញ់ និងរំភើបចិត្តខ្លាំងណាស់»៕
ប្រភព៖ bangkomkpost
ប្រែសម្រួលដោយ៖ Dy