(ថៃ)៖ ជាការពិតណាស់ ថ្មីនេះតារាសម្តែងស្រីដ៏ល្បីឈ្មោះបោះសំឡេង សម្រស់ឆើតឆាយ កញ្ញា Mai Davika បានទទួលសញ្ញាប័ត្រ ថ្នាក់បរិញ្ញាផ្នែកទំនាក់ទំនងសិល្បៈ ពីសាលកវិទ្យាល័យ Rangsit ខណៈការជោគជ័យមួយនេះ បានធ្វើឱ្យទស្សនិកជនជាច្រើន កោតសរសើរចំពោះរូបនាង។
អ្វីដែលពិសេស ក្នុងថ្ងៃទទួលសញ្ញាប័ត្រ កញ្ញា Mai Davika មិនត្រឹមតែមានការចូលរួមអបអរសាទរពីសំណាក់ អ្នកគាំទ្រ និងក្រុមគ្រួសាររបស់នាងប៉ុណ្ណោះទេ ថែមទាំងមានវត្តមានគូស្នេហ៍របស់នាង គឺលោក Ter Chantavith ទៀតផង។
ជាការកត់សម្គាល់ Mai Davika ទទួលបានភាពកក់ក្តៅជាខ្លាំង ក្នុងថ្ងៃទទួលសញ្ញាប័ត្រ ព្រោះគេឃើញមាន តារាស្រីរូបនេះថតរូបជាមួយអ្នកមានគុណ គឺម្តាយ ព្រមទាំងក្រុមគ្រួសាររបស់នាង យ៉ាងកក់ក្តៅ ជាមួយនឹងឯកសណ្ឋានទទួលសញ្ញាប័ត្រ។
លើសពីនេះ គឺថតរូបយ៉ាងផ្អែមល្ហែមជាមួយមនុស្សជាទីស្រឡាញ់របស់នាង គឺលោក Ter Chantavith ផងដែរ។ ក្រោយពេលឃើញបែបនេះ ធ្វើឱ្យអ្នកគាំទ្រគ្រប់គ្នា សរសើរដ៏គូស្នេហ៍កញ្ញា Davika យ៉ាងខ្លាំង ព្រោះថា ទោះបីជាលោករវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏លោកមិនភ្លាមទៅអបអរសាទរគូស្នេហ៍របស់ខ្លួនដែរ។
ជាមួយគ្នានេះ ក្រុមអ្នកគាំទ្រ បាននាំគ្នាជូនពរឱ្យតារាប្រុសស្រីមួយគូនេះ មានសុភមង្គលជាមួយគ្នា និងស្រឡាញ់គ្នារហូតផងដែរ៕
ប្រភព៖ Khmertalking