• ចិនរៀបចំ ពិព័រណ៍ «អ្នកចម្បាំង​​នៃ​​ភាពអមត» នៅនូវែលសេឡង់ គឺពិតជាគួរឲ្យចាប់អារម្មណ៍

    (នូវែលសេឡង់)៖ ពិព័រណ៍ «អ្នកចម្បាំង នៃភាពអមតៈ» បានចាប់ផ្តើមនៅសារមន្ទីរនៃប្រទេសនូវែលសេឡង់ Te Papa Tongarewa។ ការបង្ហាញនេះរូបចំលាក់ជាង ១៦០ នៃស្នាដៃសិល្បៈចិនបុរាណ ដែលធ្វើពីមាសនិងសំរិទ្ធ។

    រូបចម្លាក់ដែលត្រូវបានដាក់តាំងបង្ហាញនេះ គឺជារូបចម្លាក់របស់អ្នកចម្បាំងរទេសសេះនិងសេះ ដែលត្រូវបានរកឃើញក្នុងឆ្នាំ១៩៧២ ដោយកសិករក្នុងតំបន់ Lintong ស្រុក Xi’an ស្ថិតនៅខេត្ត Shaanxi ភាគពាយព្យរបស់ប្រទេសចិន។

    ការរៀបចំកន្លែងសំរាប់ពិព័រណ៍នេះត្រូវចំណាយពេលជិត ២០ថ្ងៃ ដើម្បីរៀបចំសារមន្ទីរដើម្បីដាក់តាំងរូបចំលាក់បូរាណនេះ។ ពិព័រណ៍នេះនឹងដំណើរការរហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩៕

    ប្រភព៖ Khmertalking

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ