កាលពីម្សិលមិញនេះគេឃើញក្នុងហ្វេសប៊ុកផ្លូវការមួយរបស់លោកពូ កុយ ដែលគាត់បានបង្ហោះរូបប៉ុន្មានសន្លឹកដែលម្ចាស់ដើមការម្នាក់បានរក្សារូបរបស់គាត់ក្នុងពិធីកាត់សក់កូនក្រមុំកំលោះ តាំងពីឆ្នាំ១៩៨៣ រហូតមកដល់សព្វថ្ងៃនេះ បើគិតទៅមានរយៈពេល ៣៥ឆ្នាំទៅហើយ។
ក្នុងនោះផងដែរលោកពូ កុយ ក៏បានសរសេរសារមួយបញ្ជាក់ផងដែរថា៖”អរគុណលោកដើមការដែលបានថែរក្សាទុករូបថតក្នុងពិធីកាត់សក់នៅឆ្នាំ83រហូតដល់ឆ្នាំ2018កាត់សក់គាត់ហើយដល់កូនអីឡូវដល់ចៅទៀតអរគុណសូមអោយកូនក្មួយរកសុីមានបានចឹងកុំភ្លេចនាយកុយកាត់សក់៕
ប្រភព៖ khmer-poster