• បុគ្គលិក​កាស៊ីណូ​ប្រុស​ស្រី២នាក់ ត្រូវក្រុម​ក្មេង​ទំនើង​ ៧ទៅ៨នាក់ កាន់ដាវ និង​កា​បិត គំរាមយក​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន

    ព្រះសីហនុ៖ កាលពី​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុច​លើក​ញ្ចុះ ឆ្នេរ​ឯករាជ្យ(ឆ្នេរ៧ជាន់) ស្ថិតនៅ​ក្រុមទី9 ភូមិ1 សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

    បុគ្គលិក​កាស៊ីណូ​ប្រុស​ស្រី២នាក់ ត្រូវបាន​ក្រុម​ក្មេង​ទំនើង​មាន​ប្រហែល៧ទៅ៨នាក់ ប្រដាប់​ដោយ​ដាវ និង​កា​បិត​គ្រប់​ដៃ បាន​សកម្មភាព​ភ្ជង់​គំរាម យក​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន ហើយ​គេច​បាត់។ ជនរងគ្រោះ​ទី១. ឈ្មោះ សំ សុភាព ភេទ​ប្រុស អាយុ២៩ឆ្នាំ មុខរបរ បុគ្គលិក​កាស៊ីណូ G.T.I ស្នាក់នៅ​ផ្ទះជួល​ភូមិ៣ទំនប់រលក សង្កាត់​លេខ១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បាត់បង់​សម្ភារ​រួមមាន ៖ ទូរស័ព្ទដៃ២គ្រឿង( អាយ​ហ្វូ​ន​ហ្វា​យ​អេស១គ្រឿង – ម៉ាក​oppo ១គ្រឿង) លុយ​ចំនួន៣៥$ លុយ​ខ្មែរ១ម៉ឺន​រៀល អត្តសញ្ញាណប័ណ្ណ១សន្លឹក កាត​គ្រី១សន្លឹក។ ជនរងគ្រោះ​ទី២ ឈ្មោ ភោគ ច​ន្ធី ភេទ​ស្រី អាយុ២៨ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ឡា​វូ ស្នាក់នៅ​អគារ​បុគ្គលិក ភូមិ២ សង្កាត់​លេខ២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បាត់បង់​សម្ភារ​រួមមាន ៖ ទូរស័ព្ទដៃ១គ្រឿង​ម៉ាក​oppo លុយ​ចំនួន៣០$ លុយ​ខ្មែរ​ចំនួន២ម៉ឺន​រៀល​កូនសោ​ម៉ូតូ១ និង​សម្ភារផ្សេងៗមួយចំនួន។

    កម្លាំង​សមត្ថកិច្ច បានធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៥នាក់ ទី១- ឈ្មោះ ស៊ុយ ទ្រី ភេទ​ប្រុស អាយុ២៥ឆ្នាំ កម្មករសំណង់។ ២-ឈ្មោះ ស៊ុយ សុផាន់ ភេទ​ប្រុស អាយុ២៥ឆ្នាំ កម្មករ សំណង់។ ៣-ឈ្មោះ វ៉ា​ត់ ពៅ ភេទ​ប្រុស អាយុ ២៣ឆ្នាំ ជាង​ម៉ាស៊ីនត្រជាក់។ ៤- ឈ្មោះ ឃឹ​ត ថា ភេទ​ប្រុស អាយុ១៩ឆ្នាំ កម្មករសំណង់។ ៥-ឈ្មោះ ខន ជា ភេទ​ប្រុស អាយុ២១ឆ្នាំ កម្មករសំណង់។ ជន​ទាំង៥នាក់​ខាងលើ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ម្ដុំ​កំ​ពេញ ក្រុម៩ ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

    សម្ភារៈ​ដែល​ចាប់​យកបាន​រួមមាន ៖ -ទូរស័ព្ទដៃ១គ្រឿង​ម៉ាក oppo (ផល​ចោរកម្ម) -ដាវ១ដើម (វត្ថុតាង​ធ្វើ​សកម្មភាព) -កាំបិត​ចិតបន្លែ១ដើម( វត្ថុតាង​ធ្វើ​សកម្មភាព)។ ជនសង្ស័យ រួមទាំង​វត្ថុតាង សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ