• ផ្ទុះឆេះភោជនីយដ្ឋានមួយនៅជប៉ុន បណ្ដាលឱ្យមនុស្ស​ ៤២ នាក់រងរបួស និងអគារជាច្រើនខ្នងនៅក្បែរដួលរលំ

    (តូក្យូ)៖ ការផ្ទុះដ៏ខ្លាំងមួយចេញពីភោជនីយដ្ឋានមួយកន្លែងស្ថិតនៅភាគខាងជើង ប្រទេសជប៉ុនបានបណ្ដាលឱ្យមនុស្ស​៤២នាក់រងរបួស និងអគារជាច្រើនខ្នងនៅក្បែរនោះដួលរលំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ ឆ្នាំ២០១៨។

    រូបភាពពីកន្លែងកើតហេតុបានបង្ហាញពីភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ និងផ្សែងពាសពេញផ្ទៃអាកាសទាំងយប់ បន្ទាប់ពី​ហេតុការណ៍ផ្ទុះខាងលើកើតឡើងនៅឯភោជនីយដ្ឋានមួយកន្លែង ក្នុងទីក្រុង Sapporo។ ចំណែកឯ មូលហេតុផ្ទុះមិនទាន់​ត្រូវបានគេ​បញ្ជាក់នៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងឡើង។ ប៉ុន្តែសាក្សីមា្នក់នៅកន្លែងកើតហេតុបាននិយាយថា​ធុំក្លិនហ្គាស ក្រោយហេតុការណ៍ផ្ទុះកើតឡើង។

    គួរបញ្ជាក់ថា បើតាមប៉ូលិសនៅក្នុងតំបន់ ក្រុមពន្លត់អគិ្គភ័យបានប្រើពេលជាច្រើនម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍ទាំង​ស្រុង។ មនុស្ស៤២នាក់បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះកាលពីយប់ថ្ងៃអាទិត្យ ហើយកុមារជាច្រើននាក់ក៏ស្ថិតនៅក្នុង​ចំណោមអ្នករងរបួសផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ