• កម្ពុជាសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទំនប់វារី​អគ្គិសនី​នៅ​ខេត្ត​ស្ទឹង​ត្រែង ដែល​មាន​​កម្លាំង​ថាមពល​ខ្ពស់ជាង​គេ​នៅ​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ

    កម្ពុជាសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទំនប់វារី​អគ្គិសនី​ដែល​មាន​​កម្លាំង​ថាមពល​ខ្ពស់ជាង​គេ​នៅ​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ ដោយថាទំនប់នេះ​នឹង​បង្កើន​​ឯករាជ្យ​ភាព និង​សន្តិ​សុខ​លើ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​កម្ពុជា​។​

    សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​នេះ​បាន​ចូល​រួម​ជាអធិបតី​សម្ពោធដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២ នៅខេត្ត​ស្ទឹង​ត្រែង។

    ទំនប់​វារីអគ្គិសនី​នេះមាន​កម្លាំង​ថាមពល​៤០០​មេហ្គាវ៉ាត់ ដែល​ថា​ជា​កម្លាំង​ថាមពល​ខ្ពស់ជាង​គេ​ក្នុង​ចំណោម​ទំនប់​វារីអគ្គិនី​ផ្សេង​ទៀត​នៅ​កម្ពុជា។ នេះបើ​តាម​សំណេរ​នៅ​លើទំព័រ​ហ្វេស​ប៊ុក សម្តេច ហ៊ុន សែន។

    ប្រ​ភព​ដដែល​បន្តថា​ទំនប់​វារីអគ្គិសនី​នេះ​វិនិយោគ​រួមគ្នារ​វាង​ក្រុមហ៊ុន​ ចំនួនបី ​រួមមាន​ក្រុម​ហ៊ុន​ Hydrolancang International Energy របស់​ចិន ដាក់​ទុនវិនិយោគ ​៥១ភាគរយ ក្រុមហ៊ុន Royal Group របស់​ខ្មែរ ដាក់​ទុន ៣៩​ភាគរយ ​និង​ក្រុមហ៊ុន EVNI​ របស់វៀត​ណាម​ ដាក់ទុន​វិនិយោគ​ ១០ភាគរយ​។

    ប្រ​ភព​ដដែឡ​បន្តថា​ការវិ​និយោគ​នេះ​តាមរូបភាព​សាង​សង់​-ដំណើរ​ការ-ផ្ទេរ​ (BOT) មានរយៈ​ពេល​សម្បទាន​៤៥ឆ្នាំ​​ ដែលក្នុង​នោះ​រយៈ​ពេល​​៥ឆ្នាំសម្រាប់​ដំណើរការ​សាង​សង់ ​និង៤០ឆ្នាំ ​សម្រាប់​ធ្វើ​អាជីវកម្ម។​

    ​សំណេរ​ខាង​លើ​បន្តថា៖ «ការអភិវឌ្ឍ​គម្រោង​វារីអគ្គិស​នី​សេសាន​ក្រោម​២​នេះ ផ្តល់​ផល​ប្រយោជន៍​ជាច្រើន​ជូន​ប្រទេសជាតិ​ តាម​រយៈការ​បង្កើត​មុខ​របរ​ដល់​ប្រជាពល​រដ្ឋ បង្កើត​ប្រាក់​ចំណូល​ពន្ធដារ​ជូនរដ្ឋ​ បង្កើន​កម្រិត​ឯករាជ្យភាព​ និង​សន្តិ​សុខ​លើការ​ផ្គត់​ផ្គង់​អគ្គិស​នីកម្ពុជា​ កាត់​បន្ថយ​ហានិភ័យ​លើក​ផ្គត់​ផ្គង់​អគ្គិ​សនី​ដែលពឹង​ផ្អែក​លើការ​នាំចូល​ឥន្ធនៈ​ដើម្បី​ផលិត​អគ្គិសនី​ និង​បាន​ចូល​រួមការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន»៕

    ប្រភព៖ Sabay

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ