• លុយរៀល របស់កម្ពុជា ស្ថិតក្នុងរូបិយបណ្ណ​ទាំង​១០ ដែល​មាន​តម្លៃ​ទាប​ជាង​គេ​ លើ​ពិភពលោក​

    (ពិភពលោក)៖ ក្នុង​ចំណោម​រូបិយបណ្ណ​ដែល​មាន​​តម្លៃ​ទាប​ជាង​គេ​ទាំង​១០ លើ​ពិភពលោក ក្នុង​នោះ​ក៏​មាន​លុយ​រៀល​របស់​កម្ពុជា​ផងដែរ តែ​កម្ពុជា​ជាប់ត្រឹម​ចំណាត់​ថ្នាក់​ទី​១០​ប៉ុណ្ណោះ។ ដោយ​ឡែក​​លុយដុង​វៀតណាម ជាប់​ចំណាត់​ថ្នាក់​ទី​២ ខណៈដែល​លុយ​អ៊ីរ៉ង់​ជាប់​ចំណាត់​ថ្នាក់​ទី​១​​ជា​លុយ​ដែល​មាន​តម្លៃ​ទាប​ជាង​គេ៖

    ១៖ លុយ Rial របស់​ប្រទេស​ អ៊ីរ៉ង់ (កូដ៖ IRR ) ១$ ស្មើ​ប្រហែល ៣៧៣៧៥.០១។

    ២៖ លុយ Dong របស់​ប្រទេស​ វៀតណាម (និមិត្តសញ្ញា៖ ₫ ​កូដ៖ VND) ១$ ស្មើ​ប្រហែល ២២៧៦៩.១៩ ₫

    ៣៖ លុយ Dobra របស់​ប្រទេស Sao Tome and Principe (និមិត្តសញ្ញា៖ Db កូដ៖ STN ) ១$ ស្មើ​ប្រហែល ១៩៩៣៧.០៧ Db

    ៤៖ លុយ Rupiah របស់​ប្រទេស​ឥណ្ឌូណេស៊ី (និមិត្តសញ្ញា៖ Rp​កូដ៖ IDR) ១$ ស្មើ​ប្រហែល ១៣៧៧០.៦១ Rp

    ៥៖ លុយ Franc របស់​ប្រទេស ហ្គីណេ​ (និមិត្តសញ្ញា៖ FG ​កូដ៖ GNF ) ១$ ស្មើ​ប្រហែល ៩០៥៤.៨៣ FG

    ៦៖ លុយ Kip របស់​ប្រទេស​ ឡាវ ( ​និមិសញ្ញា៖ ₭ កូដ៖ LAK ) ១$ ស្មើ​ប្រហែល ៨២៨៩.៨២ ₭

    ៧៖ លុយ Som របស់​ប្រទេស​ អូបេគីស្ថាន (​កូដ៖ UZS) ១$ ស្មើ​ប្រហែល ៨១៨៩.០០

    ៨៖ លុយ Leone របស់​ប្រទេស សេរ៉ាឡេអូន​ (និមិត្តសញ្ញា៖ Le​ កូដ៖ SLL) ១$ ស្មើ​ប្រហែល ៧៦៨០.០០ Le

    ៩៖ លុយ Guarani របស់​ប្រទេស​ប៉ារ៉ាហ្គាយ (និមិត្តសញ្ញា៖ ₲ ​កូដ៖ PYG) ១$ ស្មើ​ប្រហែល ៥៥៤៥ ₲

    ១០៖ លុយ Riel របស់​ប្រទេស​​កម្ពុជា (និមិត្តសញ្ញា៖ ៛ កូដ៖ KHR) ១​$ ស្មើ​ប្រហែល​ ៤០០២​.៩៣៛

    ប្រភព៖ Freshnews

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ