ក្នុងចំណោមឈុតតំណាងជាតិបវរកញ្ញាចក្រវាល ២០១៨ ជិត១០០ប្រទេស ឈុតតំណាងជាតិរបស់បវរកញ្ញាចក្រវាលឡាវ បានឈ្នះជាឈុតតំណាងជាតិល្អបំផុតប្រចាំការប្រកួត Miss Universe 2018 នេះ។
ឈុតតំណាងជាតិនេះរចនាឡើងយ៉ាងសម្រិតសម្រាំងបំផុតពីអ្នកច្នៃម៉ូដឡាវ ដែលមានមានពណ៌មាសលឿងឆ្អិនឆ្អៅ ប្រកបដោយក្បូរក្បាច់រចនាយ៉ាងទាក់ទាញបំផុត ឈ្នះឈុតមកពីបណ្តាប្រទេសជាច្រើនទៀតជុំវិញពិភពលោក។
ចង់ដឹងថា ឈុតតំណាងជាតិបវរកញ្ញាចក្រវាលឡាវ ដែលគ្រងដោយបវរកញ្ញា On Ong Homsobath មានភាពទាក់ទាញ និងស្រស់ស្អាតយ៉ាងណា ទស្សនារូបភាពខាងក្រោមនេះ៖
ប្រភព៖ Sabay