ស្ត្រី២នាក់ដែលជាភ្ញៀវស៊ីការ បានបង្កឲ្យមានការផ្ទុះកំហឹង ជេរប្រទេចយ៉ាងចាស់ដៃតែម្តង ពីសំណាក់អ្នកលេងហ្វេសប៊ុកមិនថាប្រុស ឬ ស្រី បន្ទាប់ពីបានឃើញពួកនាងទាំងពីរនាំគ្នាធ្វើរឿងដ៏អាសអាភាស ដោយលាត់បញ្ចេញឲ្យឃើញតំបន់ «ត្រីកោណពិសេស» និងសូម្បីចាក់ក្បាច់រាំក្នុងទម្រង់ «ស៊ីចេក» នៅលើគ្រែប្រយុទ្ធទៀតផង ស្ថិតនៅពីមុខកាមេរ៉ា Live ផ្ទាល់ នៅក្នុងរាត្រីនៃពិធីមង្គលការរាំរែកជិតដល់ម៉ោងបញ្ចប់ ដែលនៅសល់សុទ្ធតែក្រុមកូរប៉ុណ្ណោះ ។
នេះជារូបភាពដ៏ពុំសមរម្យ និងជ្រុលហួសហេតុបំផុតមួយ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ត្រីដទៃដែលគេមានឥរិយាបទល្អយ៉ាងខ្លាំងតែម្តង ។ ហើយរឿងរ៉ាវបង្កការខឹងសម្បារនេះ ត្រូវបានគេសន្មត់ថា ពុំមានដោយសារគ្រឿងស្រវឹងចូលខ្លួន នាំឲ្យធ្វើបែបនេះទេ ពោលគឺមកពីចរិកដ៏អាសៗពិត ដែលត្រូវបានគេយកទៅប្រៀបធៀបមិនខុសអីពីស្រីដែលគេតម្រូវឲ្យធ្វើកំដរប្រុសៗ នៅក្នុងកន្លែងកម្សាន្តឋាននរកនោះឡើយ ៕