• កញ្ញា រឿន ណាត មានដងខ្លួនស្អាត ថែមទាំងមានភាពជឿជាក់ខ្ពស់ទៀត ក្នុងការ​ដើរម៉ូត កាលពី​យប់មិញនេះ (មានវីដេអូ)

    (ភ្នំពេញ)៖ កញ្ញា រឿន ស៊ីណាត ដែលជាបេក្ខនារី តំណាងកម្ពុជា ក្នុងកម្មវិធី «Miss Universe» បានបញ្ចេញ សកម្មភាព យ៉ាងលេចធ្លោរ ជាមួយនឹងឈុតសម្លៀក បំពាក់គ្រប់ទម្រង់។ អ្វីដែលសំខាន់ កាលពីយប់មិញនេះ ជាកម្មវិធីដើរបង្ហាញម៉ូដ ក្នុងព្រឹត្តការណ៍ប្រកួតសម្រស់ Miss Universe 2018 ដែលមានឈុតរាត្រីសមោសរ និងឈុតហែលទឹក បង្ហាញដោយបេក្ខនារី មកពីជាង៩០ ប្រទេសលើពិភពលោក។ ក្នុងនោះ គេសង្កេតឃើញ បវកញ្ញាចក្រវាលតំណាងឲ្យ កម្ពុជា កញ្ញា រឿន ណាត ធ្វើបានល្អបំផុត ទាំងកាយវិការ និងទឹកមុខនៅលើឆាកដ៏ធំ ប្រកបដោយភាពជឿជាក់បំផុតកាលពីយប់មិញនេះ។

    ជាការពិត បវរកញ្ញា រឿន ណាត បានបង្ហាញខ្លួន យ៉ាងមានទំនុកចិត្ត ប្រកបដោយភាពជឿជាក់ ជាមួយ នឹងស្នាមញញឹម ផុសចេញពីបេះដូង ធ្វើឲ្យកញ្ញា រឿន ណាត កាន់តែលេចធ្លោ។ ជាមួយគ្នានេះ រឿន ណាត បានបង្ហាញខ្លួនចំនួន ៣ ដង ជាមួយនឹងឈុតសម្លៀកបំពាក់ផ្សេងៗគ្នា ដោយក្នុងឈុតដំបូង គឺការណែនាំខ្លួន និង ឈ្មោះប្រទេស កម្ពុជា ឈុតទី ២ គឺឈុតហែលទឹកយ៉ាងសិចស៊ី និង ឈុតទី ៣ នោះគឺជាឈុត រាត្រីសមោសរ ផងដែរ ។

    យ៉ាងណាមិញ ជាមួយនឹងការ បង្ហាញខ្លួន និងបោះជំហាន ដើរប្រកបដោយភាពជឿជាក់ ព្រមទាំងស្វាហាប់ ក្នុងទឹកមុខ ពោរពេញ ដោយញញឹមស្រស់ស្រាយ កាន់តែធ្វើឲ្យអ្នកគាំទ្រ កម្ពុជារំភើបចិត្ត និងកោតសរសើរ ដល់បវកញ្ញាកម្ពុជា កញ្ញា រឿន ណាត យ៉ាងខ្លាំង។

    គួរបញ្ជាក់ថា កាលពីយប់មិញនេះ គឺជាវគ្គ ប្រកួតបឋម សម្រាប់បេក្ខនារី តំណាងប្រទេសជុំវិញពិភពលោក បង្ហាញខ្លួន ខណៈដែល រាត្រីគ្រងមកុដ ក្នុងកម្មវិធី Miss Universe 2018 គឺធ្វើឡើង នៅថ្ងៃទី ១៧ ខែធ្នូ នេះហើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ