ក្រោយពីបានចុះពិនិត្យមើលយ៉ាងម៉ត់ចត់ហើយ ពីសំណាក់ខាងក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា ជាលទ្ធផលបានសម្រេចចេញ២ចំណុច។ នេះបើតាមលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ទទួលបន្ទុកខាងកីឡាបានបញ្ជាក់។ ២ចំណុចនោះរួមមាន៖
អត្ថបទទាក់ទង៖ អភិបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា បើការលេងបាល់មុខសាលាខេត្ត ប៉ះពាល់បង្កគ្រោះថ្នាក់ វាជាបទល្មើសរៀបចំទុកជាមុន
អត្ថបទទាក់ទង៖ ពិតជាគួរឲ្យភ្ញាក់ផ្អើល! អភិបាលខេត្តកំពង់ឆ្នាំង មិនឲ្យលេងបាល់ទាត់ ក្នុងទីលានបាល់ទាត់ជាប់សាលាខេត្ត ព្រោះវាបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍
– ទី១. តារាងមុខសាលាខេត្ត អនុញ្ញាតឲ្យប្រើប្រាស់តែកម្មវិធីកីឡាថ្នាក់ជាតិ ឬកម្មវិធីធំៗ តែប៉ុណ្ណោះ។ ដោយឡែក ការហាត់សម ឬលេងល្មមៗ ប្រើប្រាស់ទីលានផ្សេងមួយទៀត។
– ទី២. តារាងមុខសាលាខេត្ត រៀបចំដាក់សំណាញ់ព័ទ្ធជុំវិញ កុំឲ្យបាល់ចេញក្រៅ បង្កជាគ្រោះថ្នាក់ផ្សេងៗ។
រំលឹកថា ទីលានខាងលើនេះ ត្រូវរដ្ឋាបាលខេត្តកំពង់ឆ្នាំងប្រកាសបិទ ដោយសារតែខ្លាចបង្កគ្រោះថ្នាក់ចរចានានា ដែលបណ្ដាលពីការលេងបាល់នេះ។ ការបិទទីលាននេះហើយ បានធ្វើឱ្យមតិជាច្រើនមិនសប្បាយចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការនេះ រហូតដល់ក្រសួងអប់រំ យុវជន និងកីឡា ចុះទៅពិនិត្យផ្ទាល់តែម្ដង៕